(សិង្ហបុរី)៖ សិង្ហបុរីបានបន្តរកឃើញអ្នកឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៧,៨៦០នាក់ នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,៥២៣,៨៨១នាក់។

ក្នុងចំណោមករណីថ្មីនេះ ៧.៦០៤ ជាករណីឆ្លងក្នុងស្រុក និង ២៥៦ករណី ជាករណីនាំចូល។ ដោយឡែក ក៏មានអ្នកជំងឺកូវីដ ១៩ ចំនួន១នាក់ បានស្លាប់នៅក្នុងរបាយការណ៍នាថ្ងៃសៅរ៍នេះ។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី បូកបន្ថែមអ្នកស្លាប់១នាក់ នាំឲ្យអ្នកស្លាប់សរុបមានចំនួន ១,៤២៨នាក់៕