(សិង្ហបុរី)៖ ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob បាននៅនិយាយនៅថ្ងៃចន្ទ ទី៤ ខែកក្កដានេះថា លោកស្រីបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ ជាមួយនឹងការចេញរោគសញ្ញាដូចជំងឺផ្តាសាយស្រាល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

លោកស្រីបាននិយាយនៅក្នុងហ្វេសប៊ុកថា «សំណាងល្អ ខ្ញុំបានទទួលវ៉ាក់សាំង និងដូសជំរុញ។ ខ្ញុំសង្ឃឹមថា នឹងជាសះស្បើយឆាប់ៗ ហើយសុំទោសដែលខកខានមិនបានចូលរួមព្រឹត្តិការណ៍ក្នុងសប្តាហ៍នេះ»

គួរបញ្ជាក់ថា ករណីឆ្លងកូវីដ១៩ ក្នុងប្រទេសិង្ហបុរីហាក់មិនទាន់ធូរស្បើយប៉ុន្មានទេ ខណៈករណីឆ្លងប្រចាំថ្ងៃនៅតែរកឃើញក្នុងតួលេខដ៏ខ្ពស់មួយបើប្រៀបធៀបនឹងប្រទេសក្នុងតំបន់៕