(ហាណូយ)៖ ប្រទេសវៀតណាមបានរាយការណ៍កណីឆ្លងថ្មីនៃជំងឺកូវី ១៩ ចំនួន ៧៣០ករណី នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ១០,៧៤៨,១២៧ករណី។

ក្នុងចំណោមករណីថ្មីគឺការឆ្លងក្នុងស្រុក ខណៈដែលមិនមានរបាយការណ៍ពីការស្លាប់ដោយសារជំងឺកូវីដ ១៩ នៅថ្ងៃសៅរ៍នេះទេ ដែលរក្សាចំនួនអ្នកស្លាប់សរុបចំនួន ៤៣.០៨៧ នាក់។

យោងតាមក្រសួងបានឱ្យដឹងថា មានអ្នកជំងឺចំនួន ៩,៦៩៩,៣៥៧នាក់បានជាសះស្បើយ៕