(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកជាច្រើន ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងទៅចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុង មាឌ្រីដ

២៖ ទាហានអ៉ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន ៣នាក់ ក្នុងការវាយឆ្មក់មួយ នៅតំបន់ West Bank, នេះបើតាមមន្ត្រីប៉ាឡេស្ទីន

៣៖ មន្រ្តីអាមេរិក បង្ហើបពីផែនការរៀបចំជំនួបតាមទូរស័ព្ទ រវាងលោក ចូ បៃដិន និងលោក ស៉ី ជិនពីង

៤៖ កូរ៉េខាងជើង បញ្ជូនជំនួយដល់ប្រជាជន ៨០០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាល នៃជំងឺពោះវៀនម្យ៉ាង

៥៖ ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ UN ធ្វើការឆ្លើយតប ចំពោះការបង្កហេតុរបស់កូរ៉េខាងជើង

៦៖ អង់គ្លេសយល់ព្រមធ្វើបត្យាប័ន លោក Julian Assange ទៅកាន់សហរដ្ឋអាមេរិក