(ប៉េកាំង)៖ វ៉ាក់សាំងកូវីដ១៩ ប្រភេទ mRNA របស់ចិន ដែលជាដូសជំរុញទី៣ ត្រូវបានបង្ហាញនៅក្នុងការសាកល្បងរបស់មនុស្សថា មានសុវត្ថិភាព និងអាចបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំប្រឆាំងនឹង Omicron បាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

វ៉ាក់សាំងឈ្មោះ AWcorna ដែលពីមុនគេស្គាល់ថាជា ARCoV ឥឡូវនេះកំពុងត្រូវបានតេស្តសាកល្បងនៅក្នុងដំណាក់កាលចុងក្រោយ នៃការសាកល្បង multi-center ដំណាក់កាលទី៣។

នៅក្នុងការសាកល្បងព្យាបាលដោយចៃដន្យ អ្នកវិទ្យាសាស្ត្រមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធាចិន វិទ្យាស្ថានសុខភាពផ្លូវដង្ហើមក្វាងចូវ និងក្រុមហ៊ុន Walvax Biotechnology Co., Ltd. បានចុះឈ្មោះមនុស្សពេញវ័យ ៣០០នាក់ចូលរួមការធ្វើតេស្ត។

យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា ថ្នាំ AWcorna booster បានជំរុញឱ្យមានការកើនឡើង ៦៦ដងប្រឆាំងនឹងវីរុសកូវីដ១៩ ប្រភេទ SARS-CoV-2 ហើយអង់ទីករអព្យាក្រឹតមានច្រើនជាង៣ដងនៃក្រុមវ៉ាក់សាំងអសកម្ម៕