(ប៉េកាំង)៖ ថ្ងៃទី១៦ ខែមិថុនា ខ្សែផ្លូវដែកព័ទ្ធជុំវិញវាលខ្សាច់ដំបូងគេបង្អស់ នៅលើពិភពលោកបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ផ្លូវដែកក្រុង Hetian ក្រុង Ruoqiang នៃភូមិភាគស្វយ័ត Xinjiang ផ្លូវដែកក្រុង Hetian ស្រុក Ruoqiang (ហៅកាត់ផ្លូវដែក HeRuo) ស្ថិតនៅភាគខាងត្បូងនៃវាលខ្សាច់ Taklimakan ដែលជាវាលខ្សាច់ចល័តធំទី២ នៅលើពិភពលោក។ ផ្លូវដែកនេះមានប្រវែង ៥៣៤ គីឡូម៉ែត្រស្ថិតនៅតំបន់ខ្សាច់ដែលស្មើនឹង ៦៥% នៃប្រវែងសរុបនៃផ្លូវដែកនេះ ដែលជាផ្លូវដែកនៅវាលខ្សាច់ដ៏ពិសេសមួយខ្សែរ។
ចាប់តាំងពីការចាប់ផ្តើមសាងសង់នៅខែធ្នូឆ្នាំ ២០១៨មក អ្នកសាងសង់បានសាងសង់តាមលក្ខណៈភូមិសាស្ត្រនៃវាលខ្សាច់ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាឱ្យគម្រោងនេះត្រូវបានបញ្ចប់តាមកាលកំណត់។

ផ្លូវដែក HeRuo ចាប់ផ្តើមពីក្រុង Hotan នៅភាគខាងលិចទៅដល់ស្រុក Ruoqiang តំបន់ស្វយ័តម៉ុងហ្គោលី Bayingol នៅភាគខាងកើតនៅភូមិភាគស្វយ័ត Xinjiang ដែលមានប្រវែងសរុប ៨២៥គីឡូម៉ែត្រ និងល្បឿនរចនា ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ផ្លូវដែក HeRuo បានតភ្ជាប់ទៅផ្លូវដែកដែលមានស្រាប់ចំនួន ៣ខ្សែ ហើយព័ទ្ធជុំវិញវាលខ្សាច់ Taklimakan មួយជុំដែលក្លាយជាខ្សែផ្លូវដែកព័ទ្ធជុំវិញវាលខ្សាច់ដំបូងគេ បង្អស់នៅលើពិភពលោកដែលមាន ប្រវែងសរុប ២,៧១២គីឡូម៉ែត្រ។
ផ្លូវដែក HeRuo ជាផ្លូវរថភ្លើងសាងសង់តែម្ដងគត់ដំបូងគេ នៅភូមិភាគស្វយ័ត Xinjiang ខ្សែទាំងមូល ក្រាលដោយដែកគ្មានថ្នេរ ដែលត្រូវបានផ្សារភ្ជាប់តាមលំដាប់ដោយដែកប្រវែង ៥០០ម៉ែត្រជាច្រើន។ លើសពីនេះ ដែកគ្មានថ្នេរបានបំបាត់ នូវតំណផ្លូវដែកភាគច្រើន មិនត្រឹមតែ អាចឱ្យរថភ្លើងរត់បានរលូនជាងមុនប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការខូចផ្លូវផងដែរ ការចំណាយលើការថែទាំ អាចត្រូវបានកាត់បន្ថយពី ៣០% ទៅ ៧៥%។

៣ឆ្នាំកន្លងទៅនេះ អ្នកសាងសង់បានសាងសង់ក្រឡាស្មៅជិត ៥០លានម៉ែត្រការ៉េតាមបណ្តោយផ្លូវដែក HeRuo និងដាំដើមឈើជិត ១៣លានដើម ហើយតំបន់ព្រៃឈើគ្របដណ្តប់លើផ្ទៃដីជាង ៧,៣៣៣ហិកតា សម្រេចបាននូវការអនុវត្តក្នុងពេលដំណាលគ្នា រវាងគម្រោងការពារព្យុះខ្សាច់ និងការសាងសង់ផ្លូវដែកជាលើកដំបូង នៅក្នុងប្រទេសចិន។

ផ្លូវដែក HeRuo មានរថភ្លើងចំនួន៨ ជួយសម្រួលយ៉ាងខ្លាំងដល់ការដឹកជញ្ជូនទំនិញ។ កប្បាស ពុទ្រាក្រហម សារធាតុរ៉ែ ជាដើមតាមបណ្តោយខ្សែ អាចដឹកជញ្ជូនដោយផ្ទាល់ទៅកាន់ដីគោកតាម រយៈផ្លូវដែកនេះ ដែលមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍធនធា ននៅតាមបណ្តោយ ផ្លូវដែកនិងការអភិវឌ្ឍនៅតំបន់ជនបទ។ បន្ទាប់ពីផ្លូវដែក HeRuo ដាក់ឱ្យដំណើរការ នាយកដ្ឋានផ្លូវដែកនឹងរៀបចំរថភ្លើង ដឹកអ្នកដំណើរចំនួន២ ប្រជាជននៅតាមបណ្តោយខ្សែ អាចជិះរថភ្លើងនេះទៅកាន់ស្រុក Ruoqiang ក្រុង Korla ក្រុង Urumqi និងកន្លែងផ្សេងទៀត យើងអាចជិះរថភ្លើងនិងច្រៀងចម្រៀងទៅមើលភ្នំនិងទន្លេដ៏ស្រស់ស្អាត នៃប្រទេសចិនជាមួយគ្នា៕