(ប៉េកាំង)៖ ថ្ងៃទី១៧ ខែមិថុនា ជាទិវាបង្ការនិងគ្រប់គ្រងវាលខ្សាច់ និងគ្រោះរាំងស្ងួតពិភពលោកលើកទី២៨ ប្រធានបទនៅឆ្នាំនេះគឺ «រួមគ្នាងើបពីគ្រោះរាំងស្ងួត»។ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ដល់ ការងារបង្ការនិងគ្រប់គ្រងវាលខ្សាច់ ហើយស្វែងរកបច្ចេកវិទ្យា និងរូបមន្តដ៏ជោគជ័យជាច្រើន សម្រាប់ការបង្ការនិងគ្រប់គ្រងវាលខ្សាច់។ គិតរហូតដល់ឆ្នាំ២០១៩ ប្រទេសចិនបានក្លាយទៅជា ប្រទេសដំបូងលើពិភពលោក ដែលសម្រេចបានកំណើនសូន្យនៃការសឹករិចរិលដី។

វាលខ្សាច់ក្លាយទៅជាដីបៃតងជាសមិទ្ធផល បានមកពីការខិតខំប្រឹងប្រែងនិងតស៊ូរបស់អ្នកគ្រប់គ្រង វាលខ្សាច់ជាច្រើនជំនាន់។ នៅក្នុងដំណើរការគ្រប់គ្រងវាលខ្សាច់ រុក្ខជាតិទប់ទល់នឹងខ្យល់និងការពារខ្សាច់បានដើរតួនាទីសំខាន់។ ខាងក្រោម យើងនឹងស្វែងយល់ពី «រុក្ខជាតិបៃតង» ទាំងនេះដែលប្រែក្លាយវាលខ្សាច់ទៅជាតំបន់បៃតង។

Haloxylon ammodendron - រុក្ខជាតិត្រួសត្រាយពណ៌បៃតងនៅវាលខ្សាច់។ Haloxylon ammodendron មានប្រព័ន្ធឫសច្រើន ដែលមានលក្ខណៈពិសេសជាច្រើន ដូចជាធន់នឹងគ្រោះរាំងស្ងួតជាដើម ហើយត្រូវបានហៅថាជា «អង្គរក្សប្រចាំវាលខ្សាច់»។ Salix psammophila - រុក្ខជាតិត្រួតត្រាយអំពីការរក្សាខ្សាច់។ Salix psammophila មានរាងដូចភ្លើងគប់ លូតលាស់យ៉ាងឆាប់រហ័ស មានមែកនិងស្លឹកក្រាស់ ប្រព័ន្ធឫសធំ និងសមត្ថភាពការពារដីខ្សាច់យ៉ាងខ្លាំង ជាប្រភេទដើមឈើសំខាន់ដែលទប់ទល់នឹងខ្យល់ នៅតំបន់ភាគខាងជើងប្រទេសចិន។

Populus euphratica - ឆ្អឹងខ្នងនៃវាលខ្សាច់។ Populus euphratica មានភាពធន់នឹងភាពត្រជាក់និងក្ដៅខ្លាំង ហើយមានជីវិតរឹងមាំ។ ប្រជាជនបានសរសើរ Populus euphratica ជា «ឆ្អឹងខ្នងនៃវាលខ្សាច់»។ Oleaster គឺជាចំណីដែលមានគុណភាពខ្ពស់សម្រាប់ចៀម ហើយក៏អាចប្រើសម្រាប់អាហារដូចជាស្រា និងនំបង្អែមជាដើម។ ទន្ទឹមនឹងនេះ អាចរក្សាទឹកដី ទប់ទល់នឹងខ្យល់និងខ្សាច់ បង្ការគ្រោះរាំងស្ងួត ហើយជារឿយៗត្រូវបានប្រើប្រាស់ សម្រាប់សាងសង់ព្រៃជម្រក។ Sea-buckthorn ត្រូវបានដាំជាច្រើន នៅតំបន់ភាគពាយ័ព្យប្រទេសចិន សម្រាប់ការដាំដុះនៅវាលខ្សាច់។ ផ្លែ Sea-buckthorn មានវីតាមីន C ខ្ពស់ ហើយប្រេង Sea-buckthorn ក៏មានប្រសិទ្ធភាពប្រឆាំងនឹង ភាពចាស់និងថែរក្សាសម្រស់ផងដែរ៕

ដោយ វិទ្យុមិត្តភាពកម្ពុជាចិន