(ប៉េកាំង)៖ ពិព័រណ៍ «ជយោបច្ចេកវិទ្យា» ឆ្នាំ២០២២របស់បារាំង បានប្រារព្ធធ្វើនៅក្រុងប៉ារីសកាលពីថ្ងៃទី១៥ ខែមិថុនា តាមម៉ោងក្នុងតំបន់។ ផលិតផលជាច្រើន ដែលមកពីសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន បានត្រូវបង្ហាញមុខក្នុងពិព័រណ៍នេះ។

សហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនជាច្រើន ក្នុងនោះបូករួមទាំងក្រុមហ៊ុន HUAWEI បានចូលរួមពិព័រណ៍ «ជយោបច្ចេកវិទ្យា» ឆ្នាំនេះ។ តាមការឧទ្ទេសនាមផ្លូវការឱ្យដឹងថា ស្តង់តាំងពិព័រណ៍នៃក្រុមហ៊ុន HUAWEI នឹងផ្សព្វផ្សាយអំពីខ្លឹមសារដូចជា ការបំពេញការងារវៃឆ្លាតនិងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបៃតងជាដើម។

ឆ្កែយន្តដែលផលិតដោយ ក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Unitree Robotics របស់ចិនបានបង្ហាញមុខក្នុងពិព័រណ៍លើកនេះ គឺជាផលិតផលដែលមានប្រជាប្រិយភាពណាស់ក្នុងទីផ្សារ៕

ដោយ វិទ្យុមិត្តភាពកម្ពុជាចិន