(កៀវ)៖ លោក Radoslaw Sikorski សមាជិកសភាអឺរ៉ុប និងជាអតីតរដ្ឋមន្ត្រីការបរទេសប៉ូឡូញបាននិយាយថា លោកខាងលិចអាចផ្តល់ឱ្យអ៊ុយក្រែននូវអាវុធនុយក្លេអ៊ែរ ដើម្បីអាចជួយការពារខ្លួនប្រឆាំងនឹងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។

លោក Sikorski បានប្រាប់ទូរទស្សន៍ Espreso របស់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍ថា «លោកខាងលិចមានសិទ្ធិផ្តល់ឱ្យអ៊ុយក្រែននូវក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីអាចការពារឯករាជ្យភាពរបស់ខ្លួនបាន»

លោក Sikorski ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេសប៉ូឡូញចន្លោះឆ្នាំ២០០៧ ដល់២០១៤ បានអះអាងថា រុស្ស៊ីបានរំលោភលើអនុស្សរណៈស្តីពីការធានាសន្តិសុខ នៃទីក្រុង Budapest៕