(ប៉េកាំង)៖ មនុស្សដែលស្រឡាញ់ប្រទេសចិន នោះគាត់នឹងស្រឡាញ់ទន្លេនីមួយៗ ស្រឡាញ់ទឹកដីនីមួយៗ និងប្រវត្តិសាស្ត្ររបស់ប្រទេសចិនជាមិនខាន។

នេះជាពាក្យសម្ដីប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់លោក Xi Jinping កាលពីជាង៣០ឆ្នាំមុន។ រយៈពេលជាច្រើនឆ្នាំផុតទៅ លោកបានក្លាយទៅជាអ្នកកាន់ចង្កូតរបស់មហាសំពៅសញ្ញា «ប្រទេសចិន» ឆ្លងកាត់ព្យុះភ្លៀង ជំនះការលំបាកគ្រប់បែបយ៉ាង។ លោកXi Jinpingបានមានប្រសាសន៍ថា វប្បធម៌ប្រពៃណីដ៏ផូរផង់របស់ប្រទេសចិន ដែលបានបង្កើតឡើង និងបន្ដចម្លងនៅក្នុងរយៈពេលរាប់ពាន់ឆ្នាំ ជាឫសគល់ និងព្រលឹងរបស់ជនជាតិចិន។

«បើសិនជាគ្មានអរិយធម៌៥ពាន់ឆ្នាំរបស់ប្រទេសចិន នោះក៏គ្មានលក្ខណៈពិសេសប្រទេសចិនដែរ» យើងអាចមើលអតីតកាលយូរប៉ុនណា ក៏នឹងអាចមើលឃើញអនាគតដ៏វែងឆ្ងាយប៉ុនណាដែរ។ «យើងមកពីណា?យើងនឹងដើរឆ្ពោះទៅទីណា? ប្រទេសចិនដើរមកដល់ពេលបច្ចុប្បន្ន ខ្ញុំចេះតែរំលឹកខ្លួនឯងថា ត្រូវតែមានគំនិតប្រមើលប្រវត្តិសាស្ត្រ។» «បើសិនជាគ្មានអរិយធម៌៥ពាន់ឆ្នាំរបស់ប្រទេសចិន យើងម្ដេចនឹងអាចមានលក្ខណៈពិសេសចិន? បើគ្មានគ្មានលក្ខណៈពិសេសចិន យើងម្ដេចនឹងអាចមានផ្លូវសង្គមនិយមមានលក្ខណៈពិសេសចិនយ៉ាងជោគជ័យ?»

ដោយសារប្រកាន់ខ្ជាប់ និងជឿជាក់យ៉ាងម៉ឺងម៉ាតចំពោះវប្បធម៌ចិន ហេតុដូច្នេះ លោក Xi Jinping បាននិងកំពុងដឹកនាំប្រជាជនចិនឆ្ពោះទៅកាន់ វិថីដែលធ្វើឱ្យប្រជាជាតិចិន ស្ដារភាពរុងរឿងសារឡើងវិញ។

«បើសិនជាចង់វាយតម្លៃចំពោះរបបនយោបាយណាមួយ និងវាយតម្លៃចំពោះកម្លាំងណាមួយថាល្អឬមិនល្អ សំខាន់គឺមើលលើអាកប្បកិរិយាចំពោះប្រវត្តិសាស្ត្រនិងអរិយធម៌»។ ការស្រូបយកបទពិសោធន៍និងបញ្ញាពីប្រវត្តិសាស្ត្រ របៀបគ្រប់គ្រងធ្វើតាមគន្លងប្រវត្តិសាស្ត្រមិនត្រូវប្រែប្រួលឡើយ។

ចំពោះស្មារតី លោកXi Jinping បានគិតគូរយ៉ាងជ្រាលជ្រៅ៖ ស្មារតីជាព្រលឹងរបស់ប្រទេសជាតិមួយ ដែលអាចរស់នៅយូរអង្វែង។ មានតែខាងស្មារតីមានកម្រិតខ្ពស់ជាមួយគ្នា ទើបជនជាតិមួយមិនអាចដួលរលំ ហើយវិវឌ្ឍទៅមុខនៅក្នុង រលកប្រវត្តិសាស្ត្របាន។ ត្រូវយកស្មារតីសម័យថ្មី ចាក់កម្លាំងរស់រវើកបញ្ចូលទៅ ជីវិតវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ចិន៕