(ប៉េកាំង)៖ យោងទៅតាមទិន្នន័យស្ថិតិនៃ «បណ្ណសារអំពើហឹង្សាដោយកាំភ្លើង» ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញរបស់អាមេរិក កាលពីថ្ងៃទី១២ ខែមិថុនាឱ្យដឹងថា គិតមកទល់វេលាម៉ោង១៦ ថ្ងៃទី១២ ខែមិថុនា តាមម៉ោងតំបន់ភាគខាងកើតនៃសហរដ្ឋអាមេរិក តំបន់ជាច្រើននៅទូទាំងអាមេរិក បានកើតហេតុការណ៍បាញ់ប្រហារចំនួន២៥លើក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់ និង៤០នាក់ទៀតរងរបួស។

នៅថ្ងៃទី១២ ខែមិថុនា តាមម៉ោងក្នុងតំបន់ រដ្ឋសភាអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា បក្សទាំងពីរបានឈានដល់ កិច្ចព្រមព្រៀងអំពីក្របខណ្ឌសេចក្តីស្នើច្បាប់ស្តីពីវិធានការថ្មី សម្រាប់ដោះស្រាយអំពើហិង្សាដោយកាំភ្លើងរួចហើយ។

ទាក់ទិននឹងរឿងនេះ លោក បៃដិន ប្រធានាធិបតីអាមេរិកក៏បានថ្លែងថា សង្ឃឹមឱ្យចុះហត្ថលេខាក្នុងពេលឆាប់ៗ លើសេចក្តីព្រាងច្បាប់ស្តីពីការដាក់កំហិត អំពើហិង្សាដោយកាំភ្លើង ដើម្បីជំរុញដល់សុវត្ថិភាពផ្នែកកាំភ្លើង។ ប៉ុន្តែ តើត្រូវធ្វើយ៉ាងណាទើបអាចធ្វើឱ្យ តម្រូវការនិងផលប្រយោជន៍របស់ភាគីនានា មានតុល្យភាព ព្រមនិងដំណើរធ្វើសេចក្តីសម្រេចចិត្តដ៏វែង សុទ្ធតែនឹងប៉ះពាល់ដល់បញ្ហាថា តើនឹងតាក់តែងច្បាប់ដោយរលូននៅទីបំផុតឬអត់៕

ដោយ វិទ្យុមិត្តភាពកម្ពុជាចិន