(ប៉េកាំង)៖ ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Sichuan នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ចាក់ថា ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែង របស់គណៈកម្មាធិការមជ្ឈឹមបក្ស ផ្សព្វផ្សាយស្មារតីដ៏អស្ចារ្យនៃការបង្កើតបក្ស ប្រកាន់ខ្ជាប់នូវមូលដ្ឋានការងារ ដែលស្វែងរកវឌ្ឍនភាព ខណៈពេលដែលរក្សាបានស្ថិរភាព អនុវត្តគោលគំនិតអភិវឌ្ឍន៍ថ្មីដោយពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ហើយចូលបម្រើយ៉ាងសកម្មនិងរួមបញ្ចូលទៅក្នុងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី។

សម្របសម្រួលការងារបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម រក្សាស្ថិរភាពសេដ្ឋកិច្ចនិងសង្គម ជំរុញអភិបាលកិច្ចខេត្ត Sichuan ឱ្យឡើងដល់កម្រិតថ្មី ដើម្បីខិតខំចារទំព័ថ្មី ក្នុងការអភិវឌ្ឍរបស់ខេត្ត Sichuan ក្នុងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ ក្នុងន័យប្រារព្វសមាជបក្សកុម្មុយនិស្តចិនលើកទី ២០ ដោយជោគជ័យ តាមរយៈសកម្មភាពជាក់ស្តែង៕

ដោយ វិទ្យុមិត្តភាពកម្ពុជាចិន