(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ជុង ស៊ុប (Lee Jong-sup) និងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃសៅរ៍នេះ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការត្រៀមលក្ខណៈធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយនិយាយថា ការបាញ់សាកល្បងមីស៉ីលជាបន្តបន្ទាប់ បានគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិភាព និងសុវត្ថិភាពនៃឧបទ្វីបកូរ៉េ និងសហគមន៍អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងពង្រីក ទំហំសមយុទ្ធយោធារួមគ្នា ដើម្បីរក្សាសមត្ថភាពកំញើញ។

គួរបញ្ជាក់ថា លោក Lee Jong-sup និងលោក Lloyd Austin បានជួបគ្នានៅថ្ងៃសៅរ៍នេះ នៅឯកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី សាងគ្រីឡា (Shangri-La) នៅក្នុងប្រទេសសិង្ហបុរី៕