(ប៉េកាំង)៖ កាលពីថ្ងៃទី៨ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានផ្ញើលិខិតឆ្លើយតបទៅកាន់សិក្ខាកាមទាំងអស នៃសិក្ខាសាលាសម្រាប់កម្មាភិបាលវ័យក្មេង និងវ័យកណ្តាលនៃគណបក្សបងប្អូនស្រីទាំង ៦ នៅអាហ្វ្រិកខាងត្បូង នៃសាលាភាពជាអ្នកដឹកនាំ Julius Nyerere។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននិងអាហ្រ្វិកគឺជាសហគមន៍រួមវាសនា ដែលរួមសុខរួមទុក្ខ ហើយក្តីសង្ឃឹមនៃមិត្តភាពជាយូរអង្វែងរបស់ប្រជាជនចិននិងអាហ្រ្វិក ត្រូវពឹងផ្អែកលើមនុស្សជំនាន់យុវជន។ ខ្ញុំសង្ឃឹមថាលោកអ្នកទទួលនូវតួនាទីនិងបេសកកម្មដែលបានប្រគល់ជូនដោយសម័យកាល ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុមិត្តភាពរវាងចិននិងអាហ្វ្រិក បន្តវេននិងផ្សព្វផ្សាយស្មារតី នៃកិច្ចសហប្រតិបត្តិការជាមេត្រីភាព រវាងចិននិងអាហ្វ្រិក និងរួមចំណែករបស់ខ្លួនក្នុង ការកសាងសហគមន៍រួមវាសនាចិននិងអាហ្វ្រិក ដែលមានកម្រិតខ្ពស់៕
ដោយ វិទ្យុមិត្តភាពកម្ពុជាចិន