(ប៉ារីស)៖ បារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានថ្កោលទោសយ៉ាងដាច់អហង្ការលើ សកម្មភាពរបស់អ៉ីរ៉ង់ ក្នុងការដកឧបករណ៍ឃ្លាំមើលសកម្មភាពនុយក្លេអ៊ែរ របស់ទីភ្នាក់ងារ IAEA របស់អង្គការសហប្រជាជាតិ (UN) ដែលត្រូវបានដំឡើង នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដោយនិយាយថា សកម្មភាពនេះបានធ្វើឱ្យមានការសង្ស័យ លើការប្ដេជ្ញារបស់ទីក្រុងតេហេរ៉ង់ ក្នុងការស្តារកិច្ចព្រមព្រៀងឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។

ប្រទេសទាំង៣ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «សកម្មភាពទាំងនេះ មានតែធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញឡើង ដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុង ការស្តារការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ហៅកាត់ថា JCPoA។ ពួកគេក៏បានដាក់ការសង្ស័យបន្ថែមទៀត លើការប្តេជ្ញាចិត្តរបស់អ៉ីរ៉ង់ ចំពោះលទ្ធផលដ៏ជោគជ័យមួយផងដែរ»

គួរបញ្ជាក់ថា ដំណើរការចរចាស្តីពី ការព្យាយាមស្តារកិច្ចព្រមព្រៀង JCPOA បានចាប់ផ្តើមតាំងតែពីខែមេសា ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែបានជាប់គាំងរាប់ខែមកហើយ ដោយសារភាគីអ៉ីរ៉ង់និងសហរដ្ឋអាមេរិក មិនអាចព្រមព្រៀងគ្នាបានលើបញ្ហាសំខាន់ៗចំនួន៕