(ប៉េកាំង)៖ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ក្នុងខណៈពេលឆ្លើយសំណួរ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៨ ខែមិថុនាថា ភូមិភាគស្វយ័តស៊ីនជាំងគឺជាមូលដ្ឋានផលិតសម្ភារៈមូលដ្ឋាន នៃឧស្សាហកម្មថាមពល PV ដ៏សំខាន់បំផុត លើពិភពលោក ពាក្យចចាមអារ៉ាមស្តីពី «ការបង្ខំឱ្យធ្វើពលកម្ម» នៅតំបន់ស៊ីនជាំងដែលសហរដ្ឋអាមេរិកបានប្រឌិតឡើងនោះ គឺចង់យកល្បែងនយោបាយ ដើម្បីគោលបំណងដ៏ពុតត្បុតរបស់ខ្លួន ស្តីពីការគាបសង្កត់ឧត្តមភាពប្រកួតប្រជែង ខាងឧស្សាហកម្មនៅតំបន់ស៊ីនជាំង ហើយផ្ទេរឧស្សាហកម្មថាមពល PV ចេញពីប្រទេសចិន។

តាមការផ្សាយដំណឹងបានឱ្យដឹងថា លោកស្រី Katherine Tai តំណាងផ្នែកពាណិជ្ជកម្មសហរដ្ឋអាមេរិកបានថ្លែងពេលថ្មីៗនេះថា ផលិតផលបន្ទះសូឡាចំនួន៨៥% គឺពឹងផ្អែកលើប្រទេសចិន ខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធ ស្ថិតនៅពាសពេញតំបន់ស៊ីនជាំង តែកន្លែងនោះស្ថិតមានអ្វីដែលហៅថាបញ្ហា «ការបង្ខំឱ្យធ្វើពលកម្ម» យ៉ាងធ្ងន់ធ្ងរ៕

ដោយ វិទ្យុមិត្តភាពកម្ពុជាចិន