(ពិភពលោក)៖ នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ ឈ្លើយសឹកអ៊ុយក្រែន ច្រើនជាង ១០០០នាក់ ត្រូវបញ្ជូនទៅកាន់រុស្ស៉ី សម្រាប់ការស៊ើបអង្កេត

២៖ កូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ គ្រប់ពេលវេលា, នេះបើតាមបេសកជនពិសេសអាមេរិក

៣៖ របាយការណ៍ UN៖ អ៉ីស្រាអែល ចង់គ្រប់គ្រងទឹកដីប៉ាឡេស្ទីន ទាំងស្រុង

៤៖ ជប៉ុន ចង់បង្កើនកញ្ចប់ថវិកាយោធា ចំពោះមុខភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់

៥៖ រដ្ឋមន្រ្តីការបរទេសអាមេរិក រិះគន់ការគំរាមកំហែងសេរីភាពសារព័ត៌មាន នៅតំបន់អាមេរិកឡាទីន

៦៖ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ស្ដីបន្ទោសការធ្វើតេស្តមីស៉ីលរបស់កូរ៉េខាងជើង និងជំរុញឱ្យវិលមករកតុចរចាវិញ