(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលថ្លែងសុន្ទរកថាស្តីពីគោលនយោបាយ ចំពោះប្រទេសចិន លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថា អាមេរិកមានការខ្វែងគំនិតយ៉ាងជ្រាលជ្រៅ ជាមួយបក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិន ប៉ុន្តែទំនាស់ទាំងនេះគ្រាន់តែឋិតក្នុងរដ្ឋាភិបាល និងប្រព័ន្ធរបបរបស់ប្រទេសទាំងពីរនេះប៉ុណ្ណោះ តែមិនមែនឋិតក្នុងប្រជាជន នៃប្រទេសទាំងពីរនោះទេ។ ក្រៅពីនេះ លោកក៏បាននិយាយធ្វើពុតថា «ពួកយើងគោរពសមិទ្ធផល ប្រវត្តិសាស្ត្រនិងវប្បធម៌របស់ប្រជាជនចិន»

ពាក្យសំដីបែបនេះធ្វើឱ្យពិភពលោកបានស្គាល់អ្វីដែលហៅថា «ការធ្វើពុត» ដើមឡើយ នេះជាជំនាញរបស់អ្នកនយោបាយអាមេរិកទៅហើយ។ កលល្បិចតិចតួចនេះ ងាយបំបែកនិងលាតត្រដាងណាស់ ហើយក៏មិនអាចលាក់បាំងនូវការប៉ុនប៉ងដ៏អាក្រក់របស់អ្នកនយោបាយអាមេរិក ដែលចង់មួលបង្កាច់បក្សកុម្មុយនិស្តចិន តាមទំនើងចិត្ត និងអុជអាលបំបែកបំបាក់ទំនាក់ទំនងជិតស្និទ្ធ រវាងបក្សកុម្មុយនិស្តចិននិងប្រជាជនចិនបានឡើយ។

និយាយជារួម លោក Blinken នៅតែប្រើល្បិចដែលចម្លងពីលោក Pompeo អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកដដែល។ ពួកគេដឹងច្បាស់ហើយថា គ្មានលទ្ធភាពកែប្រែប្រព័ន្ធរបបនយោបាយរបស់ចិនទេ ដូច្នេះបានរៀបកលល្បិច ដែលចង់អុជអាលនិងបំបែកបំបាក់។ ប៉ុន្តែ វាច្បាស់ណាស់ថា កលល្បិចទាំងនេះមិនអាចទទួលបានផលអីទេ។ ក្នុងនាមជាប្រមុខការទូតរបស់អាមេរិក លោក Blinken ចាំបាច់ត្រូវរៀនចេះពីប្រវតិ្តសាស្ត្រចិនសិន។

ជាងមួយរយឆ្នាំមុន ខណៈពេលបង្កើតឡើង បក្សកុម្មុយនិស្តចិនបានស្បថសច្ចាថា មិនថាពេលណាៗទាំងអស់ សុទ្ធតែតម្កល់ទុកផលប្រយោជន៍របស់ប្រជាជនជាអាទិភាព បក្សកុម្មុយនិស្តចិនគ្មានផលប្រយោជន៍ពិសេសរបស់ផ្ទាល់ខ្លួនអីទេ។ ប្រជាជនចិនចំនួនជាង៨រយលាននាក់ បំរះខ្លួនចេញផុតពីភាពក្រីក្រដោយជោគជ័យ ប្រាក់ចំណូលមនុស្សម្នាក់ៗ គិតជាមធ្យមបានលើសពី១ម៉ឺនដុល្លារអាមេរិក ប្រទេសចិនបង្កបង្កើតជាក្រុមមនុស្ស បានចំណូលមធ្យមចំនួនលើសពី៤រយលាននាក់ ដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក និងបង្កើតជាប្រព័ន្ធបេឡាជាតិរបបសនិ្តសុខសង្គម ដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក។ល។ បក្សកុម្មុយនិស្តចិនបានអនុវត្តវិធានការជាក់ស្តែងជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវពាក្យសន្យាដែលថា «ក្តីបំណងរបស់ប្រជាជនចំពោះជីវភាពល្អបវរ ជាគោលដៅតស៊ូព្យាយាមរបស់ពួកយើង»

និយាយចំពោះអ្នកនយោបាយអាមេរិក ដូចលោក Blinken ជាដើម ការផ្តោតសំខាន់តែប្រទេសចិន និងអះអាងតាមតែមាត់ថា «គោរព» ប្រជាជនចិន មិនស្មើនឹងយកចិត្តទុកដាក់ដល់ប្រជាជនប្រទេសខ្លួន ឱ្យបានច្រើនបន្តិចសិន! ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលអាមេរិកអាណត្តិទាំងពីរ សុទ្ធតែទទួលបរាជ័យ បានបណ្តាលឱ្យប្រជាជនអាមេរិក សរុបលើសពី១លាននាក់ស្លាប់បាត់បង់ជីវិត ព្រមទាំងធ្វើឱ្យអាមេរិកក្លាយទៅជា «ប្រទេសទទួលបរាជ័យធ្ងន់ធ្ងរទីមួយនៅលើពិភពលោកទាំងមូល»។ អតិផរណាខ្ពស់ ករណីបាញ់ប្រហារតែងតែកើតមាន ទំនាស់រវាងពូជសាសន៍មានភាពកាន់តែខ្លាំងឡើង។ល។ ប្រជាជនអាមេរិកប្រឈមនឹងបញ្ហាជាច្រើន បញ្ហាដែលត្រូវការរដ្ឋាភិបាលអាមេរិក ដោះស្រាយជាបន្ទាន់ បានគរដូចភ្នំ ដូច្នេះការអុជអាលបំបែកបំបាក់ ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តចិននិងប្រជាជនចិន មិនអាចព្យាបាលបាន «ជំងឺអាមេរិក» នោះទេ។

មិនថាសុន្ទរកថារបស់លោក Blinken ត្រូវវេចខ្ចប់ដល់កម្រិតយ៉ាងណា ក៏មិនអាចលាក់បាំងនូវគោលបំណងពិតប្រាកដរបស់អាមេរិក ដែលចង់វាយប្រហារនិងទប់ស្កាត់ការអភិវឌ្ឍន៍របស់ប្រទេសចិន និងរារាំងការស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញនោះទេ។ ការសម្តែងរបស់អ្នកនយោបាយអាមេរិក ដែលបានអុជអាលបំបែកបំបាក់ ពិតជាខាតកម្លាំងឥតប្រយោជន៍ទេ សូមដាស់តឿនអ្នកនយោបាយអាមេរិក គួរតែគិតឱ្យបានច្រើនបន្តិច ដើម្បីដោះស្រាយបញ្ហាពិបាកក្នុងស្រុក និងទទួលបានជំនឿចិត្តពីសំណាក់ប្រជាជនអាមេរិក៕

ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន