(វ៉ាស៊ីនតោន)៖ មនុស្ស ០៣នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារទៅលើហ្វូងមនុស្សនៅទីក្រុង Philadelphia រដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២។

ការបាញ់ប្រហារនេះ បានកើតឡើងនៅលើផ្លូវដ៏មមាញឹកមួយដែលគេស្គាល់ថាជាកន្លែងកម្សាន្តពេលរាត្រី។

មន្ត្រីប៉ូលីសបានប្រាប់អ្នកយកព័ត៌មានថា បុរសពីរនាក់ និងស្ត្រីម្នាក់ត្រូវបានសម្លាប់ ដោយបន្ថែមថា មន្រ្តីដែលឆ្លើយតបនឹងឧបទ្ទវហេតុនេះបានសង្កេតឃើញខ្មាន់កាំភ្លើងសកម្មជាច្រើននាក់ បានបាញ់ប្រហារទៅក្នុងហ្វូងមនុស្ស។

លោក Pace បាននិយាយថា «អ្នកអាចស្រមៃថា មានមនុស្សរាប់រយនាក់កំពុងដើរយ៉ាងសប្បាយរីករាយដូចដែលពួកគេធ្វើរៀងរាល់ចុងសប្តាហ៍ នៅពេលដែលការបាញ់ប្រហារនេះបានផ្ទុះឡើង»

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះប្រព័ន្ធ ផ្សព្វផ្សាយ ក្នុង ស្រុក បាន រាយការណ៍ ថា មិន មានការចាប់ ខ្លួន នរណាម្នាក់នោះទេ៕