(ប៉េកាំង)៖ ខណៈពេលដែលទិវាបរិស្ថានពិភពលោកថ្ងៃទី ៥ ខែមិថុនា ចូលមកដល់ «សកម្មភាពប្រព័ន្ធសារព័ត៌មានស្តីពីការការពារបរិស្ថាន រវាងចិន និងអាហ្វ្រិក» ដែលផ្តួចផ្តើមដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនទីស្នាក់ការទូទៅប្រចាំនៅអាហ្រ្វិក បានចាប់ដំណើរការជាផ្លូវការនៅក្រុងណៃរ៉ូប៊ី រដ្ឋធានីកេនយ៉ា។

«សកម្មភាពប្រព័ន្ធសារព័ត៌មានស្តីពីការការពារបរិស្ថានរវាងចិន និងអាហ្វ្រិក» ដែលផ្តួចផ្តើមដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ទទួលបាន ការយកចិត្តទុកដាក់យ៉ាងទូលំទូលាយក្នុងតំបន់អាហ្វ្រិក។ នៅថ្ងៃដដែលនោះ ប្រព័ន្ធសារព័ត៌មានជិត៤០ ដែលមកពីប្រទេសចំនួន១៨ ក្នុងនោះបូករួមទាំង កេនយ៉ា អាហ្រ្វិកខាងត្បូងនិងអេត្យូពីជាដើមបាននាំគ្នាផ្សាយព័ត៌មានអំពីពិធីចាប់ដំណើរលើកនេះ៕