(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អ៊ុយក្រែនថា ដណ្តើមបានទឹកដីមួយចំនួនពីកងទ័ពរស្ស៉ីវិញ នៅទីក្រុង Sievierodonetsk

២៖ លោក ម៉ាក្រុង អះអាងថា លោកចំណាយពេលនិយាយទូរស័ព្ទ យ៉ាងតិច ១០០ម៉ោង ជាមួយលោក ពូទីន ក្នុងពេល៦ខែមកនេះ

៣៖ នាយករដ្ឋមន្រ្តីជប៉ុន អាចនឹងទៅចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO ដើម្បីពិភាក្សាអំពីវិបត្តិនៅអ៊ុយក្រែន

៤៖ អាមេរិក-កូរ៉េខាងត្បូង រួមគ្នាធ្វើសមយុទ្ធយោធា ជាមួយវត្តមាននាវាផ្ទុកយន្តហោះចម្បាំង ចំពោះមុខក្តីបារម្ភថា កូរ៉េខាងជើងកំពុងត្រៀមធ្វើតេស្ត

៥៖ យោធាមីយ៉ាន់ម៉ា នឹងអនុវត្តការកាត់ទោសប្រហារជីវិតលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៩០

៦៖ ជំងឺអុតស្វា មានជាង៧០០ករណីហើយ នៅទូទាំងពិភពលោក