(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ចំនួន ២,៨៧៩នាក់បន្ថែមទៀត នៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៉ីនហួ (Xinhua) នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។

បើតាមក្រសួងសុខាភិបាលសឹង្ហបុរី, ក្នុងចំណោមករណីឆ្លងថ្មី ចំនួន២,៨៧៩នាក់នេះ គឺឆ្លងក្នុងស្រុកចំនួន ២,៥០២នាក់ និង នាំចូលចំនួន ១១២ករណី។ ក្នុងនោះមានអ្នកស្លាប់ថ្មី ៣នាក់ទៀត។ 

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមិថុនា សឹង្ហបុរី មានអ្នកឆ្លងកូវីដ ១៩ សរុប ១,៣១៦,៧២៨នាក់ រីឯអ្នកស្លាប់កើនដល់ ១,៣៩២នាក់៕