(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះតាមទិន្នន័យមួយចំនួនដែលចេញផ្សាយដោយ ប្រព័ន្ធសារព័ត៌មានរបស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅអាមេរិកប្រហែល «កំពុងស្ថិតក្នុងការកើនឡើងយ៉ាងគំហុក នៃករណីឆ្លងជំងឺកូវីដ១៩ ដោយស្ងៀមស្ងាត់»។ ស្របពេលជាមួយគ្នានេះ ការរីករាលដាលនៃជំងឺកូវីដ ១៩ រលកថ្មីនៅទីក្រុងប៉េកាំងនិងសៀងហៃ នៃប្រទេសចិនត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដែលទទួលបានសមិទ្ធផលដែលគួរឱ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

ប្រការទាំងនេះផ្ទុយស្រឡះពីប្រសិទ្ធភាព ដែលអាមេរិកទទួលបាន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពោលគឺ អាមេរិកកំពុងអនុវត្តវិធានការអវិជ្ជមាន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំណែកឯចិនវិញបាននិងកំពុងប្រកាន់ខ្ជាប់ នូវយុទ្ធសាស្រ្តស្តីពីសូន្យកូវីដក្នុងសង្គម ហើយក៏ជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដ នៃកម្មវត្ថុប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងចំនួនពីរខុសគ្នាស្រឡះផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីបានផ្ទុះជំងឺកូវីដ១៩ មក ករណីស្លាប់ដោយសារជំងឺកូវីដ១៩ សរុបនៅអាមេរិកបានលើសពី ១លាននាក់ ហើយកុមារអាមេរិកប្រហែល ២០ម៉ឺននាក់បានក្លាយជា «កុមារកំព្រាដោយសារកូវីដ ១៩» ដែលបណ្តាលឱ្យគ្រួសារអាមេរិកជាច្រើនរាប់មិនអស់ បាត់បង់សាច់ញាតិ។ មូលហេតុពីឬសគល់ដែលបណ្តាលឱ្យកើតមាន សោកនាដកម្មគួរឱ្យអាណិតអាសូរនេះ គឺស្ថិតនៅលើវិធានការបង្ការនិងគ្រប់គ្រង ការរីករាលដាលនៃជំងឺឆ្លងរបស់អាមេរិក ដែលបានបម្រើដល់ការតម្កល់ទុក «ប្រាក់ទុនជាអាទិភាព» និងតម្កល់ទុក «ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនជាអាទិភាព» ជាប់រហូតមក។ ដោយឡែកធាតុពិតនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩របស់អាមេរិក គឺការធ្វើព្រងើយកន្តើយមិនអើពើយ៉ាងខ្លាំង ចំពោះអាយុជីវិតនិងមិនបំពេញភារកិច្ចរបស់ អ្នកសម្រេចគោលនយោបាយ។

បើប្រៀបធៀបនឹងប្រទេសអាមេរិក បក្សកាន់អំណាចនិងរដ្ឋាភិបាលរបស់ចិន ប្រកាន់ខ្ជាប់ការតម្កល់ទុក «ប្រជាជនជាចម្បង» និងតម្កល់ទុក «អាយុជីវិតជាចម្បង» ជាប់រហូតមក ក៏ដូចជាប្រកាន់ខ្ជាប់យុទ្ធសាស្រ្តស្តីពីសូន្យកូវីដក្នុងសង្គម ដើម្បីសម្រេចបាននូវប្រសិទ្ធភាព នៃការបង្ការនិងគ្រប់គ្រងដ៏ធំបំផុត ដោយការបង់តម្លៃយ៉ាងតិចតួចបំផុត ព្រមទាំងធានាបាននូវសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជនជាង ១ពាន់ ៤រយលាននាក់ និងសណ្តាប់ធ្នាប់ផលិតកម្ម និងជីវភាពរស់នៅជាប្រក្រតី ក្នុងកម្រិតអតិបរមា។ នេះគឺជាការរួមចំណែកដ៏ធំបំផុតរបស់ចិន ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

នាពេលថ្មីៗកន្លងទៅនេះ លោក Tomisaka Satoshi សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Takushoku របស់ជប៉ុនបានចេញផ្សាយអត្ថបទ ដោយបានលើកឡើងថា ប្រទេសចិនមានមនុស្សចាស់ជរា ដែលមានអាយុលើសពី ៦០ ឆ្នាំចំនួន ២៦៧លាននាក់ រីវុសបម្លែងថ្មីប្រភេទអូមីក្រុង នៅតែមានហានិភ័យចំពោះពួកគេដដែល។ បើសិនជាកុមារត្រូវឆ្លងជំងឺប្រហែលនឹងមាន រោគបន្សល់ទុកក្នុងរយៈពេលយូរ។ បើសិនជាចិនលះបង់ចោល យុទ្ធសាស្រ្តស្តីពីសូន្យកូវីដ១៩នោះ ជំងឺឆ្លងនេះប្រហែលនឹងរីករាលដាលយ៉ាងធ្ងន់ធ្ងន់នៅជនបទចិន ហើយតំបន់ទាំងនោះ ប្រហែលនឹងកើតមានវីរុសបម្លែងថ្មីទៀត ដូច្នេះវានឹងបណ្តាលឱ្យកើតមានវដ្តវិលចុះឡើងយ៉ាងអាក្រក់។

ការរីករាលដាលនៃជំងឺឆ្លងចាំបាច់ត្រូវគ្រប់គ្រងបាន ហើយក៏ត្រូវធ្វើឱ្យសេដ្ឋកិច្ចមានភាពនឹងនរផងដែរ។ ប្រទេសចិនគ្រប់គ្រងបាន នូវការរីករាលដាលនៃជំងឺឆ្លងមុនគេបង្អស់ បានស្តារផលិតកម្មឡើងវិញមុនគេបង្អស់ ដែលប្រការនេះក៏បានបំពេញបន្ថែម ប្រកបដោយប្រសិទ្ធភាពនូវការខ្វះខាត រវាងការផ្គត់ផ្គង់និងតម្រូវការជាសកល ព្រមទាំងបានលំនឹងខ្សែចង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលផងដែរ។

ការពិតជាក់ស្តែងបានបញ្ជាក់យ៉ាងពេញលេញថា ការលុបចោលវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងអស់គឺ មិនអាចទទួលយកបានទេ ឯយុទ្ធសាស្រ្តស្តីពីសូន្យកូវីដ គឺសមស្របនឹងសភាពការណ៍ជាតិនៃប្រទេសចិន និងក្រឹត្យក្រមវិទ្យាសាស្រ្តដែលទទួលបានប្រសិទ្ធផលលេចធ្លោ។ នាពេលបច្ចុប្បន្ននេះ សភាពការណ៍រាតត្បាតនៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកនៅតែប្រឈមមុខនឹងភាពមិនប្រាកដប្រជាយ៉ាងខ្លាំង ហេតុនេះហើយបានជា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់យុទ្ធសាស្រ្តស្តីពីសូន្យកូវីដក្នុងសង្គម នេះមិនត្រឹមតែជាការទទួលខុសត្រូវ ចំពោះប្រជាជនរបស់ប្រទេសខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ជាការទទួលខុសត្រូវចំពោះប្រជាជនទូទាំងពិភពលោកផងដែរ។

ការអនុវត្តជាក់ស្តែងក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ចិនបានបញ្ជាក់យ៉ាងពេញលេញថា គោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ចិនដែលប្រកបដោយវិទ្យាសាស្ត្រ និងប្រសិទ្ធភាពអាចឆ្លងកាត់ ការពិនិត្យបញ្ជាក់ពីប្រវត្តិសាស្ត្រ ដូច្នេះ ប្រសិទ្ធភាពដែលប្រទេសចិនទទួលបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បង្ហាញយ៉ាងពេញលេញពី ឧត្តមភាពនិងកម្លាំងដ៏ខ្លាំងក្លា នៃប្រព័ន្ធរបបរបស់ចិន៕

ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន