(រ៉ង់ហ្គោន)៖ ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ១០ លានដូស សឺរាុំងវ៉ាក់សាំងចំនួន ១៣លាន និងរថយន្តមន្ទីរពិសោធន៍ចល័តចំនួន ២គ្រឿងដល់ប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ។

ស្ថានទូត ចិន បាន ប្រគល់ អំណោយទាំងនេះទៅ ឲ្យ ក្រសួង សុខាភិបាល មីយ៉ាន់ម៉ា នៅ អាកាសយានដ្ឋាន អន្តរជាតិ រ៉ង់ហ្គោនកាល ពី ថ្ងៃ អាទិត្យ ខណៈវានឹងមកជាផ្នែកៗចាប់ពីថ្ងៃទី១៨ ដល់ ២៩ ខែឧសភា។

ទិន្នន័យផ្លូវការបានបង្ហាញថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាក់ពីករណីកូវីដ១៩ សរុបចំនួន ៦១៣,២៩៨ករណី ក្នុងនោះស្លាប់ ១៩,៤៣៤នាក់៕