(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,៣៨៣ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខណៈពុំមានករណីអ្នកស្លាប់ថ្មីឡើយ ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២៤០,២៣៣ករណី ក្នុងនោះស្លាប់ ១,៣៦២នាក់៕