(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន ស្តែងពីស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

១៖ កូរ៉េខាងជើង រាយការណ៍ពីករណីស្លាប់ដំបូងបំផុត ដោយសារកូវីដ-១៩

២៖ រុស្ស៉ី ព្រមានលោកខាងលិចជាថ្មីពីហានិភ័យ នៃសង្រ្គាមដោយផ្ទាល់ជាមួយ NATO

៣៖ ជនភៀសខ្លួនអ៊ុយក្រែនដែលរត់ចេញពីប្រទេស កើនលើស៦លាននាក់, នេះបើតាមរបាយការណ៍ UN

៤៖ ចិនបោះឆ្នោតជំទាស់ នឹងការស៊ើបអង្កេតរបស់ UN ចំពោះឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន

៥៖ ប្រធានគោលនយោបាយសហភាពអឺរ៉ុប៖ «កិច្ចចរចានុយក្លេអ៊ែរអ៉ីរ៉ង់ ដែលជាប់គាំង ត្រូវបានបើកដំណើរការឡើងវិញហើយ»

៦៖ ចិន ចាត់ទុកសេចក្ដីថ្លែងការណ៍រួមរវាងជប៉ុន និងសហភាពអឺរ៉ុប ជុំវិញទីប្រជុំកោះ Senkaku ជាការលូកលាន់កិច្ចការផ្ទៃក្នុង