(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងចែករំលែកបច្ចេកវិទ្យាដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ តាមរយៈ អង្គការសុខភាពពិភពលោក (WHO) ហើយកំពុងពង្រីកការចែកចាយឧបករណ៍តេស្តរហ័ស ក៏ដូចជាផ្តល់ការព្យាបាលដល់ប្រជាជនអាមេរិក ដែលលំបាកក្នុងទទួលបានការព្យាបាល។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

ក្នុងសុន្ទរកថានៃពិធីបើកកិច្ចប្រជុំកំពូលពិភពលោកលើកទី២ ស្តីពីជំងឺកូវីដ ១៩ លោក បៃដិន បានថ្លែងថា សហរដ្ឋអាមេរិកកំពុងប្រឹងប្រែងចែករំលែកបច្ចេកវិទ្យាសុខាភិបាល ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលអាមេរិក ទៅកាន់ពិភពលោក។ លោក បៃដិន បន្ថែមថា សហរដ្ឋអាមេរិកនឹងផ្តល់វិភាគទានបន្ថែមចំនួន២០០លានដុល្លារ ដល់មូលនិធិសុខាភិបាលសកល សម្រាប់ការត្រៀមខ្លួនដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតផ្សេងៗនាពេលអនាគត របស់ធនាគារពិភពលោក ដែលនាំឲ្យវិភាគទានសរុបរបស់អាមេរិក ក្នុងមូលនិធិនេះកើនឡើងដល់ ៤៥០លានដុល្លារ»។

គួរបញ្ជាក់ថា កិច្ចប្រជុំដែលរួមគ្នាធ្វើជាម្ចាស់ផ្ទះដោយ សហរដ្ឋអាមេរិក, បេលី, អាល្លឺម៉ង់, ឥណ្ឌូណេស៊ី, និងសេណេហ្កាល់ ក្រោមការចូលរួមពីប្រទេសចំនួន១៤ទៀត រួមជាមួយស្ថាប័ន និងអង្គការផ្សេងៗ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សា អំពីកិច្ចខិតប្រឹងប្រែងបញ្ចប់ជំងឺរាតត្បាត COVID-19 និង ត្រៀមឆ្លើយតបចំពោះកា រគំរាមកំហែងផ្នែកសុខាភិបាលនាពេលអនាគត៕