(ប៉េកាំង)៖ ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xin គឺជាសមាជិកបក្សកុម្មុយនិស្តចិនដ៏ឆ្នើមមួយរួប ក៏ជាម្តាយដ៏រឹងមាំដែលចង់ « ដោះស្រាយអ្វីៗគ្រប់បែបយ៉ាងឱ្យបានល្អ» ដែរ។

«យកចិត្តទុកដាក់ចំពោះការបង្រៀនតាមរយៈពាក្យសំដីនិងការប្រព្រឹត្តរបស់ខ្លួនដើម្បីបង្រៀនចំណេះដឹង និងបណ្តុះសីលធម៌» លោកស្រី Qi Xin តែងតែចិញ្ចឹមបីបាច់កុមារ និងអប់រំកុមារដោយឥរិយាបថក្រុមគ្រួសារដ៏ល្អ។ ក្នុងការរំពឹងទុកចំពោះលោក Xi Jinping មានការទទួលខុសត្រូវ ចំពោះប្រទេសជាតិ និងប្រជាជន។

ការធ្វើជាឪពុកម្តាយគឺជារឿងល្អបំផុតក្រោមមេឃ ហើយការធ្វើជាកូន គឺជាភាពកត្តញូធំបំផុតក្រោមមេឃ។ ឥឡូវនេះសូមចាប់អារម្មណ៍នឹង មនោសញ្ចេតនារវាងលោក Xi Jinping និងអ្នកម្តាយតាមរយៈរឿងរ៉ាវខ្លីៗមួយចំនួនខាងក្រោមនេះ។ «ការសាក់ពាក្យលើខ្នង ឈឺណាស់! » «ពិតជាឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ» ពេលលោក Xi Jinping មានអាយុ ៥ ឬ ៦ឆ្នាំ ម្តាយបានបង្រៀនគាត់ឱ្យ «បម្រើប្រទេសជាតិដោយភក្តីភាព»។

ពេលនោះ ម្ដាយបានដឹកគាត់លើខ្នងទៅកាន់ហាងលក់សៀវភៅស៊ីនហួ។ ម្ដាយបានបានទិញសៀវភៅតូចដែលនិយាយអំពីរឿង Yue Fei នៅហាងលក់សៀវភៅ។ បន្ទាប់ពីទិញសៀវភៅហើយម្តាយបានប្រាប់ Xi Jinping ដ៏វ័យក្មេងអំពីរឿងរ៉ាវ «បម្រើប្រទេសជាតិដោយភក្តីភាព» និង «ម្តាយ Yue Fei សាក់ពាក្យ»។

តាំងពីពេលនោះមក ពាក្យ «បម្រើប្រទេសដោយភក្តីភាព» ដូចជាពូជមួយគ្រាប់បានដាំដុះនៅក្នុងចិត្តរបស់លោក Xi Jinping និងបានក្លាយទៅជា គោលដៅដែលលោកស្វែងរកពេញមួយជីវិត។ នៅអាយុ ១៥ ឬ១៦ឆ្នាំ លោក Xi Jinping បានទៅរស់នៅទីជនបទ ហើយបានមកដល់ភូមិ Liangjiahe ដែលស្ថិតនៅភាគខាងជើងខេត្ត Shaanxi ប្រទេសចិន ក្លាយជាយុវជនមានចំណេះដឹងម្នាក់។ ចាប់តាំងពីពេលនោះមក លោក និងគ្រួសាររបស់លោកបានបែកគ្នា ៧ឆ្នាំ។

ម្តាយរបស់លោកបានដេរកាបូបម្ជុលឱ្យលោក Xi Jinping ហើយបានប៉ាក់អក្សរពណ៌ក្រហមធំៗចំនួនបីនៅលើវា៖ ចិត្តរបស់ម្តាយ!
ក្នុងរយៈពេល ៧ឆ្នាំនៃការរស់នៅជនបទពាក្យ «ចិត្តរបស់ម្តាយ» បានកំដរការធំធាត់ឡើងជាមួយលោក Xi Jinping ក្នុងពេលវេលាដ៏លំបាក។
ពេលចាកចេញពីភូមិ Liangjiahe លោក Xi Jinping បានប្រគល់កាបូបម្ជុលនេះទៅឱ្យអ្នកជិតខាងរបស់លោកឈ្មោះ Zhang Weipang ដើម្បីទុកជាអនុស្សាវរីយ៍ ដូចដែលលោកបានថ្លែងដូច្នោះថា «ខ្ញុំបានចាកចេញហើយ ប៉ុន្តែខ្ញុំបានទុកចិត្តរបស់ខ្ញុំនៅទីនេះ»។

«ធ្វើការងារឱ្យបានល្អ រៀនសូត្រឱ្យបានល្អ ចាត់ចែងរឿងទាំងអស់ឱ្យបានល្អ» ការផ្តាំផ្ញើរបស់លោក Xi Zhongxun ចំពោះភរិយា លោកស្រី Qi Xin បានចាត់ទុកវាជាបាវចនាឆាកជីវិត ហើយលើកទឹកចិត្តដល់លោក Xi Jinping ជាមួយនេះ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០០១ លោក Xi Jinping មិនអាចជួបជុំជាមួយឪពុកម្តាយរបស់គាត់បានទេដោយសារការងារ។ អ្នកម្តាយ Qi Xin បានហៅទូរស័ព្ទលោក Xi Jinping ដែលកំពុង កាន់មុខតំណែងជាអភិបាលខេត្ត Fujian កាលនោះដោយបានផ្តែផ្តាំយ៉ាងស្មោះថា ដរាបណាអ្នកធ្វើការងារឱ្យបានល្អ វាគឺជាភាពកត្តញូធំបំផុត ចំពោះឪពុកម្តាយ»។

ជាច្រើនឆ្នាំកន្លងមក លោក Xi Jinping បានចងចាំដំបូន្មានរបស់អ្នកម្ដាយ លោកបានខិតខំធ្វើការងារពេញថ្ងៃនិងយប់ ហើយអនុវត្តពាក្យសម្បថ «ខ្ញុំនឹងមិនអាត្មានិយម មិនខកខានប្រជាជន» ជាមួយនឹងការងារជាក់ស្តែង។ «អ្នកម្តាយរបស់អ្នកគឺជាសមាជិកបក្សកុម្មុយនិស្តចិនដ៏ឆ្នើម!»។ លោក Xi Zhongxun ធ្លាប់កោតសរសើរលោកស្រី Qi Xin ដោយស្មោះនៅចំពោះមុខកូនៗ។ លោកស្រី Qi Xin បានរក្សាទម្លាប់រស់នៅបែប សាមញ្ញ អស់រយៈពេលជាច្រើនឆ្នាំ មិនដែលទាមទារការចាត់ទុកពិសេសដោយសារជាភរិយារបស់លោក Xi Zhongxun នោះទេលោកស្រីត្រឹមតែ ចូលរួមក្នុងសកម្មភាពកិច្ចការទូតមួយលើកប៉ុណ្ណោះក្នុងនាមជាភរិយារបស់ឧបនាយករដ្ឋមន្ត្រី។

ឥរិយាបថស្អាតស្អំ និងចុះសម្រុងគ្នាបានតាំងគ្រឹះសម្រាប់គុណតម្លៃរបស់លោក Xi Jinping។ ចំពោះជំហាននីមួយៗរបស់លោក Xi Jinping លោកស្រី Qi Xin សុទ្ធតែបានលើកទឹកចិត្ត និងផ្តល់ដំបូន្មានដោយទាន់ពេលវេលា។ ពេលកាន់មុខតំណែងជាអភិបាលខេត្ត Fujian លោកស្រី Qi Xin តែងតែសរសេរសំបុតឱ្យលោកតាមទម្លាប់ក្រុមគ្រួសារ ដោយប្រាប់ថា «ត្រូវធ្វើការយ៉ាងប្រយ័ត្ននៅទីខ្ពស់» ហើយបានផ្តែផ្តាំលោកឱ្យតឹងរ៉ឹង ជាមួយខ្លួន។

បើក្រុមគ្រួសារមួយមានសេចក្តីសប្បុរស នោះប្រទេសទាំងមូលនឹងមានសេចក្តីសប្បុរស។ ស្មារតីបង្កើតគណបក្សដើម្បីបម្រើប្រជាជន និងបម្រើប្រជាជនដោយស្អាតស្អំ គឺត្រូវបានដិតជាប់យ៉ាងជ្រាលជ្រៅនៅក្នុងទស្សនៈ និងការអនុវត្តនៃអភិបាលកិច្ចជាតិរបស់លោក Xi Jinping។
ចាប់តាំងពីពេលនោះមកពីស្រុក Zhengding ដល់ខេត្ត Fujian ពីខេត្ត Zhejiang ដល់ក្រុង Shanghai និងបន្ទាប់មកទៅកាន់រដ្ឋាភិបាលមជ្ឈិម បំណងដើមរបស់លោកកាន់តែមានភាពរឹងមាំតាមពេលវេលា និងមិនដែលផ្លាស់ប្តូរឡើយ។

កាលពីរដូវផ្ការីកឈានចូលរដូវក្តៅឆ្នាំ២០០០ តាមការផ្តាំផ្ញើរបស់លោក Xi Zhongxun លោកស្រី Qi Xin បានទៅទស្សនាតំបន់បដិវត្តន៍ចាស់ ដែលស្ថិតនៅព្រំដែនខេត្តចំនួនបី Shaanxi-Gansu-Ningxia។ ទស្សនកិច្ចលើកនេះបានចំណាយរយៈពេល ៤០ថ្ងៃ ចម្ងាយនៃការធ្វើដំណើរ លើសពី ៤០០០គីឡូម៉ែត្រ។ ឃុំ Zhao jin ជាស្នូលនៃតំបន់មូលដ្ឋានបដិវត្តន៍ Shaanxi-Gansu-Ningxia លោកស្រី Qi Xin បានឃើញសាលាបឋមសិក្សាកងទ័ពក្រហម Beiliang បន្ទប់រៀនទ្រុឌទ្រោម សម្ភារៈរៀនសូត្រហួសសម័យ ក៏បំផុសក្រុមគ្រួសាររួមគ្នាបរិច្ចាគ ទឹកប្រាក់ចំនួន ១៥ ម៉ឺនយ័ន ដើម្បីជួយសាលាបឋមសិក្សាកងទ័ពក្រហម Beiliang ផ្លាស់ទីតាំង និងកសាងឡើងវិញ។

នាខែឧសភា ឆ្នាំ២០១៨ កូនសិស្សសាលានោះបានសរសេរសំបុត្រផ្ញើជូនលោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បី រាយការណ៍ពីចំណាប់អារម្មនៃការរៀនប្រវត្តិសាស្ត្របដិវត្តន៍ និងសភាពការណ៍អភិវឌ្ឍន៍របស់សាលា។ មួយសប្តាហ៍ក្រោយ ពួកគេទទួលបាន សំបុត្រតបវិញពីលោក Xi Jinping ដែលបានលើកទឹកចិត្តពួកគេថាគួរបន្តវេនហ្សែនបដិវត្តន៍ក្រហមឱ្យទៅជំនាន់ក្រោយៗទៀត។

មិនដែលបំភ្លេចប្រវត្តិសាស្ត្រតស៊ូនៃបក្សនិងជាតិឡើយ។ បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក លោកXi Jinping បានចុះទៅ ត្រួតពិនិត្យតំបន់បដិវត្តន៍នៅទូទាំងប្រទេសចិនជាច្រើនដង។ ក្នុងការិយាល័យរបស់លោក Xi Jinping រូបភាពជាច្រើនសន្លឹកដែលលោកថត ជាមួយមាតាបិតា និងក្រុមគ្រួសារត្រូវបានដាក់ជាយូរឆ្នាំមកហើយ។ ក្នុងនោះមានរូបភាពមួយ គឺលោក Xi Jinping កាន់ដៃរបស់មាតា Qi Xin ដើរលំហែកាយ។

រូបភាពមួយទៀតត្រូវបានដាក់លើធ្នើសៀវភៅជាលើកទីមួយកាលពីលោកថ្លែងសុន្ទរកថាឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០២១។ ក្នុងរូបភាពនេះលោក Xi Jinping និងភរិយាលោកស្រី Peng Liyuan បានទ្រលោកស្រី Qi Xin ឯដៃរបស់អ្នកម្តាយនិងកូនកាន់គ្នាយ៉ាងតឹង។ ការកាន់ដៃជាកាយវិកាធម្មតា រូបភាពបានចាប់យកគ្រាសាមញ្ញទូទៅឱ្យក្លាយជាការចងចាំក៏ក្តៅ។

កាលយុវវ័យចាប់ផ្តើមចេញដំណើរ មិនថាទៅដល់ទីឆ្ងាយប៉ុណ្ណាក្តី គឺកាន់ដៃមាតាបិតាជារហូត យកចិត្តទុកដាក់ថែទាំក្រុមគ្រួសារជារហូត។ ច្រើន ឆ្នាំកន្លងផុតទៅ មិនថាការងារ តួនាទីបានកែប្រែយ៉ាងណាក្តី លោក Xi Jinping បានចងចាំការផ្តាំផ្ញើរបស់អ្នកម្តាយជានិច្ច លោកបានប្រកាន់ខ្ជាប់ បំណងដើម រ៉ាប់រងទំនួលខុសត្រូវដែលលោកត្រូវទទួល។ ការបម្រើប្រជាជន គឺជាភាពកត្តញូដ៏ខ្លាំងបំផុតរបស់លោក Xi Jinping ចំពោះមាតា៕