(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន ស្តែងពីស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២។

១៖ លោក បៃដិន ប្រកាសកញ្ចប់ជំនួយសព្វាវុធថ្មីទៀតទំហំ ១៥០លានដុល្លារ សម្រាប់អ៊ុយក្រែន។

២៖ ករណីផ្ទុះយ៉ាងកក្រើក នៅសណ្ឋាគារក្នុងរដ្ឋធានីគុយបា ផ្តាច់ជីវិតមនុស្ស២៥នាក់ និងបង្កឱ្យរបួសជាងរាប់សិបនាក់ផ្សេងទៀត។

៣៖ យន្តហោះពិសេសសម្រាប់ដឹកថ្នាក់ដឹកនាំរុស្ស៉ី ក្នុងករណីសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង នឹងបង្ហាញវត្តមាន កំលុងទិវាជ័យជម្នះរុស្ស៉ី។

៤៖ តៃវ៉ាន់អះអាងថា ចិនបញ្ជូនយន្តហោះ១៨គ្រឿង មានទាំងប្រភេទចម្បាំងនិងទម្លាក់គ្រាប់បែក ចូលតំបន់ការពារអាកាសរបស់ខ្លួន។

៥៖ ក្រុមប្រឹក្សាសន្តិសុខ UN ទើបសម្រេចបានសេចក្តីថ្លែងការណ៍រួមជាលើកដំបូង ស្តីពីអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។

៦៖ អាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ «១៥លានដុល្លារ» សម្រាប់ព័ត៌មានស្តីពី ក្រុមឧក្រិដ្ឋជនព័ត៌មានវិទ្យា ដែលមានមូលដ្ឋាននៅរុស្ស៉ី។

៧៖ កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងទើបបាញ់តេស្ត មីស៉ីលបាលីស្ទិគ១គ្រាប់ ចេញពីនាវាមុជទឹក។