(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,៤២០ករណីបន្ថែមទៀត និងចំនួន២នាក់ស្លាប់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Business Time នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២១២,៣៣៧ករណី ក្នុងនោះស្លាប់ ១,៣៤៦នាក់៕