(ញូយ៉ក)៖ និយ័តករសុខាភិបាលអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនកំពុងរឹតត្បិតលើការចាក់វ៉ាក់សាំង Johnson & Johnson សម្រាប់មនុស្សពេញវ័យ ដោយសារតែហានិភ័យនៃរោគសញ្ញាកំណកឈាមត្រូវបានរកឃើញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២។

បើតាមក្រុមហ៊ុនផលិតវ៉ាក់សាំង Johnson & Johnson, បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការពិនិត្យឡើងវិញ ចំពោះហានិភ័យ និងរោគសញ្ញាដែលអាចកើត មាននេះ ដើម្បីផ្តល់ការប្រកាសជាក់លាក់មួយ អំពីកម្រិតដែលអាចប្រើប្រាស់វ៉ាក់សាំងនេះបាន។

គួរបញ្ជាក់ថា បើតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក, វ៉ាក់សាំង Johnson & Johnson ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ កាលពីខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់មនុស្សពេញវ័យ ខណៈដែលវ៉ាក់សាំងនេះគឺជាវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងបីប្រភេទទៀត ដែលកំពុងប្រើប្រាស់ នៅសហរដ្ឋអាមេរិក គឺមូដឺណា (Moderna) និង ភីហ្វាយហ្សឺ (Pfizer)៕