(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មន្ទីរបញ្ចកោណថា ឧត្ដមសេនីយ៍កំពូលម្នាក់របស់រុស្ស៉ី បំពេញទស្សនកិច្ចទៅកាន់សមរភូមិជួរមុខ ក្នុងតំបន់ដុនបាស់

២៖ អង់គ្លេស ប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៣៧៥លានដុល្លារ ដល់អ៊ុយក្រែន

៣៖ ក្រុមនាវាផ្ទុកយន្តហោះចម្បាំងចិន ធ្វើដំណើរឆ្លងកាត់ដែនទឹកក្បែរកោះ Okinawa, នេះបើតាមការអះអាងរបស់ជប៉ុន

៤៖ អាល្លឺម៉ង់ និងឥណ្ឌា សន្យាសហការលើបញ្ហាអាកាសធាតុ តែបន្តខ្វែងគំនិតគ្នាជុំវិញសង្រ្គាមអ៊ុយក្រែន

៥៖ ក្រុមមន្ត្រីលោកខាងលិចជឿថា លោក ពូទីន អាចនឹងប្រកាសសង្រ្គាមទាំងស្រុងលើអ៊ុយក្រែន ឆាប់ៗនេះ

៦៖ ជប៉ុននិងថៃ ប្រកាសកិច្ចព្រមព្រៀងថ្មីស្តីពីវិស័យការពារជាតិ ខណៈលោក Kishida បញ្ចប់ទស្សនកិច្ចនៅអាស៉ីអាគ្នេយ៍ និងត្រៀមបន្តឆ្ពោះទៅអឺរ៉ុប