(ប៉េកាំង)៖ ចាប់ពីចូលឆ្នាំនេះមក បរិយាកាសអភិវឌ្ឍន៍របស់សេដ្ឋកិច្ចចិន មានភាពកាន់តែស្មុគស្មាញនិងមិនប្រាកដប្រជា ជាពិសេសគឺដោយសាររងឥទ្ធិពល ពីការរីករាលដាលនៃជំងឺកូវីដ១៩ ការអភិវឌ្ឍនៃតំបន់មួយចំនួន និងមុខរបរមួយចំនួនបានរងការរឹតត្បិត បានជាល្បឿនកំណើននៃសន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗ បានធ្លាក់ចុះ។ ប៉ុន្តែបើមើលពីសភាពការណ៍ជាទូទៅនៃត្រីមាសទីមួយឆ្នាំនេះ អាចឃើញថា កិច្ចចាប់ផ្តើមនៃសេដ្ឋកិច្ចចិនមានភាពនឹងនរជាទូទៅ និន្នាការអភិវឌ្ឍន៍ក៏សមស្របនឹងការប៉ាន់ប្រមាណផងដែរ ។

យោងតាមទិន្នន័យដែលចេញផ្សាយ ដោយរដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញថា នៅត្រីមាសទីមួយឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបរបស់ចិន គឺ២៧,០១៧,៨០០លានប្រាក់យាន់ចិន ដែលកើនជាង ៤.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើន បានផ្តោតការយកចិត្តទុកដាក់ចំពោះរឿងនេះ ដោយបានសម្គាល់ឃើញថា ក្នុងបរិបទនៃជំងឺកូវីដ១៩ ល្បឿនកំណើននៃសេដ្ឋកិច្ចចិននៅត្រីមាសទីមួយឆ្នាំនេះ បានលើសពីការប៉ាន់ប្រមាណទុកជាមុន ប៉ុន្តែព្រមពេលជាមួយគ្នានេះក៏ប្រឈមនឹងការសាកល្បងខាងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

ប្រឈមនឹងភាពលំបាកនិងការសាកល្បងទាំងនេះ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការណ៍យ៉ាងច្បាស់លាស់រួចហើយ ជាពិសេសបានដាក់ចេញគោលនយោបាយគាំទ្រមួយចំនួន ដើម្បីជួយមុខរបរនិងសហគ្រាសមួយចំនួន ដែលបានរងឥទ្ធិពលពីជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរបង្គួរ។ នៅថ្ងៃទី២៥ ខែមេសា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ «សេចកី្តណែនាំស្តីពីការបញ្ចេញសក្តានុពល ចំណាយថែមមួយកម្រិតទៀត ដើម្បីជំរុញការងើបឡើងវិញខាងការប្រើប្រាស់» ទាមទារឱ្យបញ្ចេញសក្តានុពលចំណាយថែមមួយកម្រិតទៀត ជំរុញការងើបឡើងវិញខាងការប្រើប្រាស់ជាបន្តបន្ទាប់ ពន្លឿនកិច្ចកសាងគម្រោងដ៏សំខាន់ៗចំនួន១០២ ក្នុងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ និងពន្លឿនការដាក់ចេញនិងប្រើប្រាស់ ប័ណ្ណបំណុលពិសេសរបស់រដ្ឋបាលតំបន់នានាជាដើម ប្រការទាំងនេះសុទ្ធតែបង្កប់ដោយឱកាសអភិវឌ្ឍន៍ និងពាណិជ្ជកម្មជាច្រើន។

ទាក់ទិននឹងនិន្នាការណ៍ទូទៅនៃសេដ្ឋកិច្ចចិន ទូរទស្សន៍ប៉ូស្តិ៍ព័ត៌មាននិងពាណិជ្ជកម្ម នៃអ្នកប្រើប្រាស់អាមេរិក កាសែត «The Wall Street» ក្រុមហ៊ុនវិទ្យុផ្សាយសម្លេងអង់គ្លេស ទូរទស្សន៍ AL Jazeera និងស្ថានីយវិទ្យុផ្សាយសម្លេងអន្តរជាតិ នៃប្រទេសនូវែលសេឡង់ជាដើម បានផ្សាយដំណឹងដោយបានសម្គាល់ឃើញថា ពិតមែនតែនៅខែមីនា តំបន់មួយចំនួននៃប្រទេសចិនរងឥទ្ធិពល ពីការរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩ និងវិធានការបិទខ្ទប់ក៏ដោយ ក៏ប៉ុន្តែល្បឿនកំណើននៃ GDP នៅត្រីមាសទីមួយរបស់ប្រទេសចិន នៅតែខ្ពស់ជាងការប៉ាន់ប្រមាណដដែល។

ប្រព័ន្ធសារព័ត៌មានអាមេរិក CNN បានយល់ឃើញថា កិច្ចចាប់ផ្តើមនៅឆ្នាំ២០២២ របស់សេដ្ឋកិច្ចចិន មានភាពខ្លាំងក្លា អត្រាកំណើនខ្ពស់ជាងការប៉ាន់ប្រមាណ ជាពិសេស គឺសេដ្ឋកិច្ចដ៏ល្អប្រសើរនៅខែមករា និងខែកុម្ភៈ បានលើកទឹកចិត្តដល់កំណើន សន្ទស្សន៍សេដ្ឋកិច្ចជាច្រើននៃខែទាំងពីរនេះ សុទ្ធតែខ្ពស់ជាងការប៉ាន់ប្រមាណរបស់អ្នកវិភាគ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយបទអត្ថាធិប្បាយថា ពិតមែនតែការរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩ និងវិធានការបិទខ្ទប់នៅតែជះឥទ្ធិពលដល់អ្នកប្រើប្រាស់ និងសហគ្រាសក៏ដោយ ក៏ប៉ុន្តែកិច្ចចាប់ផ្តើមនៃឆ្នាំនេះរបស់ប្រទេសចិន មានភាពនឹងនរនិងរឹងមាំដែលធ្វើឱ្យមនុស្សនឹកមិនដល់។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានដកស្រង់ទស្សនៈរបស់សេដ្ឋវិទូថា ពិតមែនតែការអភិវឌ្ឍសេដ្ឋកិច្ចចិន បានប្រឈមនឹងភាពលំបាកនិងការសាកល្បងក៏ដោយ ក៏ប៉ុន្តែនៅតែមានលក្ខណៈសម្បត្តិមានអំណោយផល ដល់ការសម្រេចបាននូវកំណើនយ៉ាងនឹងនរពេញមួយឆ្នាំដដែល ប្រទេសចិនអាចកាត់បន្ថយឥទិ្ធពលពីជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ចជាសន្សឹមៗបាន។ ទាក់ទិននឹងរឿងនេះ អ្នកទទួលខុសត្រូវប្រចាំនៅប្រទេសចិនរបស់ក្រុមហ៊ុនពហុជាតិ បាននាំគ្នាថ្លែងថា ជំនឿចិត្តរយៈពេលយូរចំពោះប្រទេសចិនរបស់ពួកគេ មិនបានកែប្រែនោះទេ ។

នៅក្រុងសៀងហៃ រោងចក្រនៃក្រុមហ៊ុនចំនួនរាប់រយ ក្នុងនោះក៏បូករួមទាំងក្រុមហ៊ុន Tesla ផងបានបើកទ្វារឡើងវិញរួចហើយ បច្ចុប្បន្ននេះ មានសហគ្រាសចំនួន៧០ភាគរយ បានរៀបចំឡើងវិញនូវដំណើរការជាប្រក្រតី។ ខណៈពេលសហគ្រាសធុនធំនានា បង្កបង្កើនផលឡើងវិញយ៉ាងសកម្ម រដ្ឋាភិបាលចិនក៏បានដាក់ចេញវិធានការណ៍ថ្មីៗ ដើម្បីផ្តល់ការគាំទ្រដល់ការអភិវឌ្ឍ នៃសហគ្រាសធុនតូចនិងមធ្យម ដែលបានរងឥទ្ធិពលពីជំងឺកូវីដ១៩ ក៏ដូចជាលំនឹងភាពប្រក្រតីខាងគមនាគមន៍ ចរាចរណ៍ទំនិញ និងខ្សែសង្វាក់ផ្គត់ផ្គងផងដែរ៕