(ជីស៊ីណូ)៖ អ្នកនាំពាក្យក្រសួងការពារជាតិម៉ុលដាវី លោកស្រី អេឡា ឌីយ៉ាកូនូ (Alla Diaconu) បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថាអាជ្ញាធរ ម៉ុលដាវី (Moldova) និងដៃគូបរទេសរបស់ប្រទេសនេះ មើលមិនឃើញពីសញ្ញានៃការត្រៀមលក្ខណៈឈ្លានពានរបស់រុស្ស៉ី ដូចដែលត្រូវបាន រាយការណ៍ដោយកាសែតអង់គ្លេស The Times នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

លោកស្រី Alla Diaconu បានគូសបញ្ជាក់ថា ស្ថាប័នរដ្ឋនៃប្រទេសរបស់លោកស្រី មានការប្រុងប្រយ័ត្នខ្ពស់ណាស់ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើង ដោយរក្សាការឃ្លាំមើលយ៉ាងដិតដល់លើស្ថានភាពនេះ។ លោកស្រី បានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីកាសែតអង់គ្លេសជាមួយ ការសង្កត់ធ្ងន់ថា «មកដល់ពេលនេះ មិនមានសញ្ញាណាមួយដែលបង្ហាញថាម៉ុលដាវីកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃការឈ្លានពាននោះទេ។ ដៃគូបរទេសសំខាន់ៗរបស់យើង ក៏ចែករំលែកទស្សនៈនេះដូចគ្នាផងដែរ»

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កាសែតអង់គ្លេស The Times បានរាយការណ៍ដោយដកស្រង់ប្រភពពីអ៊ុយក្រែនថាវិមានក្រឹមឡាំងមានផែនការ និងបានជ្រើសរើសការសម្រេចចិត្តវាយប្រហារលើប្រទេសម៉ុលដាវី៕