(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ីថា ទិវាជ័យជម្នះ «៩ ឧសភា» គឺមិនមែនជាថ្ងៃសំខាន់អ្វី ពាក់ព័ន្ធនឹងប្រតិបត្តិការយោធា នៅអ៊ុយក្រែនឡើយ

២៖ ជនស៉ីវិល១០០នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង Mariupol ក្រោមកិច្ចប្រឹងប្រែងដឹកនាំដោយ UN

៣៖ អាមេរិកចង់យកទ្រព្យសម្បត្តិ របស់មហាសេដ្ឋីរុស្ស៉ីដែលត្រូវបានរឹបអូស ទៅផ្តល់ជាជំនួយដល់អ៊ុយក្រែន

៤៖ ដាណឺម៉ាក និងស៊ុយអែត កោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញករណីបំពានដែនអាកាស ដោយយន្តហោះចារកម្មរុស្ស៉ី

៥៖ បេសកជនចិន បង្ហាញក្តីបារម្ភរបស់ទីក្រុងប៉េកាំង ចំពោះការកើនឡើងភាពតានតឹង នៅឧបទ្វីបកូរ៉េ

៦៖ ហ្វីលីពីន៖ អគ្គីភ័យលេបត្របាក់សំណង់អនាធិបតេយ្យ ក្បែរទីក្រុងម៉ានីល ផ្តាច់ជីវិតមនុស្ស៨នាក់ ក្នុងនោះក្មេង៦នាក់