(ប៊ែរឡាំង)៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយនៅថ្ងៃចន្ទ ទី០២ ឧសភានេះថា ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ទៅកាន់ទូរទស្សន៍អ៊ីតាលី ដែលលោកបានលើកឡើងថា ហ៊ីត្លែរមានដើមកំណើតជាជនជាតិជ្វីហ្វ គឺជាការឃោសនា «មិនសមហេតុផល»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍អ៊ីតាលីមួយកាលពីថ្ងៃអាទិត្យ លោក Lavrov ត្រូវបានគេចោទសួរពីបៀបដែលរុស្ស៉ីនិយាយថា ខ្លួនចង់លុបបំបាត់ពួកណាសុីចេញពីអ៊ុយក្រែន ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ជាជនជាតិជ្វីហ្វ។

លោក Lavrov ក៏បានឆ្លើយតបតាមរយៈអ្នកបកប្រែថា «ខ្ញុំគិតថា ហ៊ីត្លែរក៏មានដើមកំណើតជាជនជាតិជ្វីហ្វដែរ ដូច្នេះវាគ្មានបញ្ហាទេ»

ថ្លែងទៅកាន់ក្រុមសារព័ត៌មាន Funke លោក Felix Klein បាននិយាយថា «ការអត្ថាធិប្បាយរបស់លោក Lavrov គឺជាការសើចចំអកដល់ជនរងគ្រោះ នៃសង្គមជាតិនិយម តាមរបៀបដែលមិនអាចទទួលយកបានឡើយ...»

លោកបានសង្កត់ធ្ងន់ថា «លោក Lavrov កំពុងនិយាយលាបព័ណ៌រវាងរងគ្រោះ និងជនល្មើសពីអតីតកាល និងបច្ចុប្បន្នកាល»