(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ១០៦នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី មជ្ឈមណ្ឌលព័ត៌មាន និងការអប់រំផ្នែកសុខភាពនៃប្រទេសឡាវ នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះមាន ១១នាក់ ជាករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ៥២ករណី។ សម្រាប់របាយការណ៍ថ្ងៃដដែលនេះ ឡាវមិនបានរាយការណ៍ថា មានអ្នកជំងឺស្លាប់ថ្មី ដោយសារ COVID-19 នោះទេ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ២០៧,៧១៤នាក់ ក្នុងនោះស្លាប់ ៧៤៤នាក់៕