(ប៉េកាំង)៖ កាលពីលោក Xi Jinpingនៅក្មេង បានទៅធ្វើការនៅជនបទ ហូបចុក ស្នាក់នៅ និងធ្វើពលកម្មជាមួយកសិករ។ លោកបានរំលឹកថា៖ ពេលទើបទៅដល់អ្វីដែលទ្រាំមិនបានបំផុតគឺសត្វចៃ លោកត្រូវបានចៃខាំកន្ទួលពេញស្បែកក្លាយជាពងបែក កាលណារលួយឈឺដល់មិនចង់រស់ ប៉ុន្តែ៣ឆ្នាំក្រោយ ក៏លែងខ្លាចចៃខាំទៀតហើយ។

មិនថាធ្វើការដឹកនាំនៅថ្នាក់ណាក្តី លោករក្សាបាននូវធាតុពិតរបស់អ្នក ធ្វើពលកម្មជាប់រហូត។ លោកបានលើកឡើងថា៖ ប្រជាជាតិចិនជាជនជាតិដែលពូកែធ្វើពលកម្ម និងពូកែឆ្នៃប្រឌិត។ ពីសមាជបក្សលើកទី១៨មក លោកតែងជួបសំណេះសំណាលផ្ទាល់ ជាមួយពលករ។

លោកបានលើកឡើងថា៖ (មុនចូលឆ្នាំចិន) ជាប់រវល់ខ្លាំងទេ ខ្ញុំមកមើលអ្នកទាំងអស់គ្នាជាពិសេស អ្នកទាំងអស់គ្នាខំប្រឹងធ្វើការដូចជាឃ្មុំដ៏ឧស្សាហ៍អ៊ីចឹង លោកបានសរសើរដល់អ្នកធ្វើពលកម្មថា៖ ខ្ញុំចង់ឃើញថាគ្រូបង្រៀនធ្វើការប្រចាំនៅទីជនបទ ចាក់ឫសនៅទីនេះការងាររបស់អ្នកទាំងអស់គ្នា មានន័យណាស់។ ការងារមិនបែងចែកឋានៈថោកទាប ថ្លៃថ្នូរ ខ្ពស់ទាបទេ ឱ្យតែធ្វើពលកម្មជាក់ស្តែងដោយខិតខំតស៊ូ ទោះធ្វើការងារធម្មតាក៏អាចបង្កើតលទ្ធផលមិនធម្មតាបានដែរ។ អ្នកទាំងអស់គ្នាបានស្លៀកសំលៀកបំពាក់វេជ្ជសាស្ត្រ ខ្ញុំមើលមិនឃើញមុខរបស់អ្នកទាំងអស់គ្នាទេ អ្នកទាំងអស់គ្នាជាមនុស្សគួរឱ្យគោរពស្រឡាញ់បំផុតក្នុងចិត្តរបស់ខ្ញុំ។

ជាធម្មតាអ្នកទាំងអស់គ្នាតែងតែរងព្យុះភ្លៀង ប្រយុទ្ធជាមួយនឹងភាពរងាខ្លាំង និងក្តៅបំផុត អ្នកទាំងអស់គ្នាជាអ្នកបង្កើត និងគាំពារជីវភាពដ៏ល្អបវរ អ្នកទាំងអស់គ្នានឿយហត់ហើយ! 

លោកបានលើកទឹកចិត្តអ្នកទាំងឡាយឱ្យតស៊ូបន្តទៀត៖ រដ្ឋបាលនិងគណៈកម្មការបក្សគ្រប់ថ្នាក់ គួរយកចិត្តទុកដាក់ចំពោះអ្នកធ្វើពលកម្ម។ ជីវភាពល្អកើតចេញមកពីការតស៊ូ មូរដៃអាវខំប្រឹងធ្វើការ។ លោកតែងតែគូសបញ្ជាក់ថា៖កិត្តិយសជារបស់អ្នកធ្វើពលកម្ម សុភមង្គលជារបស់អ្នកធ្វើពលកម្ម។
ការធ្វើពលកម្មមានកិត្តិយសបំផុត៕ (រូបភាពឯកសារ)