(ប៉េកាំង)៖ ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមកមនុស្សជាតិ បានឆ្លងកាត់សង្គ្រាមដ៏ក្តៅគគុកដាបទៅដោយឈាម ហើយនិងសង្គ្រាមត្រជាក់ដ៏គួរឲ្យភ័យខ្លាច ប៉ុន្តែជាមួយគ្នានេះក៏មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ និងវឌ្ឍនភាពដ៏ធំធេងផងដែរ។ ចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់ ប្រជាជនបានខិតខំប្រឹងប្រែងសម្រេចនូវក្តីប្រាថ្នារួមមួយ គឺការពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍរួម។

បក្សកុម្មុយនិស្តចិនដែលមានលោក ស៊ី ជីនភីង ជាស្នូល បានរចនាប្រទេសចិនគឺជាប្រទេសដែលពោរពេញ ដោយសុខសន្តិភាពយូរអង្វែង ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងក្លា ជាប្រទេសដែលឈរលើគោលការណ៍នីតិរដ្ឋ ប្រឆាំងរាល់គ្រប់ទម្រង់នៃអំពើពុករលួយ និងជាប្រទេសដែលបានដឹកនាំកម្លាំង ក្នុងការកសាងសហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិដោយផ្តោតលើកំណើនសេដ្ឋកិច្ច។ អភិបាលកិច្ចប្រទេសចិនមិនត្រឹមផ្តល់ផលប្រយោជន៍ ដល់ប្រជាជនចិនទទួលបាននូវជីវភាពសមរម្យប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់នូវទំហំកាន់តែធំនៃនំខេក ជូនដល់ពិភពលោកថែមទៀតផង។

ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនមិនប្រើប្រាស់ ធនធានធម្មជាតិដោយហួសជ្រុល និងបំផ្លាញអេកូបរិស្ថានទេ។ ការមើលឡើងវិញពីប្រវត្តិសាស្រ្តជួយយើង ឲ្យផ្តល់តម្លៃកាន់តែប្រសើរជាងមុនលើសន្តិភាព។
សព្វថ្ងៃនេះ សន្តិភាព និងការអភិវឌ្ឍបានក្លាយជានិន្នាការទូទៅ ប៉ុន្តែពិភពលោកពិតជានៅឆ្ងាយពីភាពស្ងប់ស្ងាត់។ សង្គ្រាម គឺជាដាវពិឃាតដែលនៅតែព្យួរនៅលើមនុស្សជាតិ។ យើងត្រូវសិក្សាពីមេរៀននៃប្រវត្តិសាស្ត្រ និងលះបង់ខ្លួនយើងដើម្បីសន្តិភាព។ ដើម្បីផលប្រយោជន៍នៃសន្តិភាព ចិនតែងជំរុញនូវមនសិការមុតមាំចំពោះសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ បុរេនិច្ឆ័យ ការរើសអើង ការស្អប់ និងសង្គ្រាមអាចបង្កឲ្យមានគ្រោះមហន្តរាយ និងទុក្ខវេទនា ខណៈដែលការគោរពគ្នាទៅវិញទៅមក សមភាព ការអភិវឌ្ឍដោយសន្តិភាព និងភាពរុងរឿងរួមតំណាងឲ្យគន្លងត្រឹមត្រូវដែលយើងត្រូវដើរ។

ប្រទេសទាំងអស់គួររួមគ្នា លើកកម្ពស់សណ្តាប់ធ្នាប់ និងប្រព័ន្ធអន្តរជាតិដែលគាំទ្រដោយគោលបំណង និងគោលការណ៍ក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ កសាងទំនាក់ទំនងអន្តរជាតិធុនថ្មី ដោយផ្អែកលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងជំរុញបុព្វហេតុដ៏ខ្ពង់ខ្ពស់ក្នុងសន្តិភាព និងការអភិវឌ្ឍជាសកល។ ដើម្បីផលប្រយោជន៍សន្តិភាព ប្រទេសចិននឹងនៅតែប្តេជ្ញាចំពោះការអភិវឌ្ឍសន្តិភាព។ មិនថាប្រទេសមានភាពរឹងមាំប៉ុនណានោះទេ ប្រទេសចិននឹងមិនធ្វើអនុត្តរភាព ឬធ្វើការពង្រីកទឹកដីខ្លួននោះទេ។ ប្រទេសចិននឹងមិនធ្វើឲ្យមានសេចក្តីទុក្ខសោក ដែលកើតឡើងពីអតីតកាលរបស់ខ្លួនដាក់ទៅលើប្រជាជាតិផ្សេងទៀតណាមួយនោះឡើយ។

ប្រជាជនចិនបានប្តេជ្ញាបន្ត ទំនាក់ទំនងមិត្តភាពជាមួយប្រជាជនផ្សេងៗ ការពារជ័យជម្នះរបស់សង្គ្រាមប្រឆាំងនឹង ការឈ្លានពានរបស់បរទេស ហើយរួមចំណែកកាន់តែច្រើនដល់មនុស្សជាតិ។ ឥទ្ធិពលនៃសន្តិភាពមានច្រើនលើសលុប បើធៀបជាមួយនឹងកត្តានានាដែលអាចបង្កឲ្យមានសង្រ្គាម ហើយនិន្នាការរបស់ពិភពលោកដែលមានចិន ជាអ្នកផ្តួចផ្តើមដើម្បីឆ្ពោះទៅរកសន្តិភាពការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងលទ្ធផលឈ្នះ-ឈ្នះនាពេលនេះ កំពុងទទួលបាននូវសន្ទុះយ៉ាងខ្លាំង។

ចិនតែងប្រកាន់ខ្ជាប់នូវគំនិតយុទ្ធសាស្ត្រខាងលើនេះ ហើយដោះស្រាយទំនាក់ទំនងរវាងវឌ្ឍនភាពផ្នែកសម្ភារៈ និងវឌ្ឍនភាពផ្នែកស្មារតីឲ្យបាន សមហេតុផលគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព។ ការរីកចម្រើនអារ្យធម៌អេកូឡូស៊ីនៅក្នុង គ្រប់ទិដ្ឋភាពទាំងអស់នៃជីវភាពសង្គមតាមរយៈកំណែទម្រង់ ការបើកចំហ និងទំនើបកម្មរបស់ចិន បានបង្កើតនិងបង្កើនគុណតម្លៃស្នូល នៃលទ្ធិសង្គមនិយមតាមបែបផែនចិន ដែលបានដឹកនាំប្រជាជនចិនចាកផុតពីភាពក្រីក្រ នាំប្រទេសចិនក្លាយជាមហាអំណាចដោយដណ្តើមកវិញ នូវកិត្យានុភាពជាតិតាមរយៈការស្តារឡើងវិញ នូវប្រជាជាតិចិន។ ទាំងនេះគឺមិនអាចកាត់ផ្តាច់ពីអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិន ដែលបានផ្តល់អាទិភាពដល់ផលប្រយោជន៍របស់ប្រជាជន ប្រឆាំងដាច់ខាតក្នុងសង្គ្រាមនៃភាពក្រីក្រ និងអំពើពុករលួយ។

គំរូភាពរបស់បក្សកុម្មុយនិស្តចិនបានលើកទឹកចិត្តដល់មនុស្សជាតិទូទៅ ឲ្យចូលរួមបង្កើតនូវទស្សនវិស័យពិភពលោក ទស្សនៈជីវិត និងគុណតម្លៃសមស្រប ហើយបន្តមានជំនឿលើឧត្តមគិត នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ ជាការពិត វប្បធម៌របស់ជាតិសាសន៍នីមួយៗ អាចមានការប៉ះទង្គិចគ្នាទៅវិញទៅមក តែយើងត្រូវរៀនរស់នៅជាមួយគ្នាដោយសន្តិភាព ដូចពាក្យស្លោកបុរាណចិនដែលបានពោលថា «ឱ្យតែមានសាមគ្គីភាព ទោះបីជាភ្នំថៃសាន ក៏យើងអាចរំកិលបានដែរ» នេះមិនត្រឹមតែជាពាក្យស្លោកទេ តែបានក្លាយជាការអនុវត្តជាក់ស្តែង និងជាប្រពៃណីរបស់ជនជាតិចិន សម្រាប់ការកសាងប្រទេសដែលមានចែង នៅក្នុងប្រវត្តិសាស្រ្តជាង៥,០០០ឆ្នាំរបស់ចិន ហើយជាពិសេសចាប់ពីឆ្នាំ១៩៤៩មក បក្សកុម្មុយនិស្តចិនគឺជាចន្ទល់ និងជាបង្អែកដ៏រឹងមាំតែមួយគត់ក្នុងការរួមកម្លាំងជាមួយប្រជាជាតិចិន ក្នុងការអភិវឌ្ឍប្រទេសចិន។ លើសពីនេះ ចិនបានប្រែក្លាយពីប្រទេសដែលសម្រេចសុបិនផ្ទាល់ខ្លួន ទៅជាប្រទេសដែលចែករំលែក និងចូលរួមប្រកៀកស្មារដើម្បីកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិជាមួយនឹងពិភពលោក៕