(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន៥,១០៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។

សរុបមកវិញ គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៤៩,៨០៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,២៦២,២៥៥នាក់ ចំណែកអ្នកស្លាប់សរុបចំនួន៤៣,០៤១៕