(ប៉េកាំង)៖ ថ្ងៃទី២៩ ខែមេសា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកធ្វើសន្និសីទ ដើម្បីវិភាគ និងស្រាវជ្រាវស្ថានភាពសេដ្ឋកិច្ច និងការងារសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ព្រម និងពិគ្រោះពិភាក្សាអំពី «ផែនការអភិវឌ្ឍធនធានមនុស្ស ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី១៤»

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើជាអធិបតីក្នុងសន្និសីទលើកនេះ។ សន្និសីទនេះ បានគូសបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ១៩ និងវិបត្តិអ៊ុយក្រែនបានបណ្តាលឱ្យមានហានិភ័យ និងបញ្ហាប្រឈមកាន់តែច្រើនឡើងៗ ការធ្វើឱ្យបានល្អនូវការងារសេដ្ឋកិច្ច ការធានាយ៉ាងជាក់ស្តែង និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនចិនមានសារៈសំខាន់ណាស់។

ត្រូវទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងឱ្យបានល្អ ធ្វើឱ្យសេដ្ឋកិច្ចមានភាពនឹងនរ ធ្វើឱ្យការអភិវឌ្ឍមានសុវត្ថិភាព នេះគឺជាតម្រូវការជាក់ស្តែង របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។ សន្និសីទបានលើកឡើងថា ការរៀបចំ «ផែនការអភិវឌ្ឍធនធានមនុស្ស ក្នុងអំឡុងពេលអនុវត្ត ផែនការអភវិឌ្ឍន៍ជាតិ៥ឆ្នាំទី១៤» គឺជាកិច្ចការដ៏សំខាន់មួយដែលចាត់ចែងដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

យើងគួរពង្រឹងការដឹកនាំគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនិស្តចិន ក្នុងការងារធនធានមនុស្ស បង្កើតនិងពង្រឹងឋានៈជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍ ដែលដឹកនាំដោយធនធានមនុស្ស ព្រមទាំងបណ្តុះបណ្តាល នាំចូលនិងប្រើប្រាស់ធនធានមនុស្សឱ្យបានល្អដោយគ្រប់ជ្រុងជ្រោយ៕