(ប៉េកាំង)៖ កាលពីថ្ងៃទី២៩ ខែមេសា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនស្វាគមន៍កិច្ចខិតខំ ប្រឹងប្រែងសម្របសម្រួលរបស់លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីបន្ធូរបន្ថយស្ថានការណ៍រនៅរុស្ស៊ី និងអ៊ុយក្រែន។ ប្រទេសចិនតែងតែគាំទ្ររុស្ស៊ី និងអ៊ុយក្រែនបន្តធ្វើការចរចាដោយពុះពារឧបសគ្គ ហើយក៏ស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិដើម្បីបញ្ចុះបញ្ចូលសន្តិភាពនិងជំរុញការចរចា។

កាលពីប៉ុន្មានថ្ងៃមុន លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី និងអ៊ុយក្រែន ជាបន្តបន្ទាប់។ លោកបានលើកឡើងថាអង្គការសហប្រជាជាតិផ្តោតសំខាន់ លើការបង្កើតលក្ខខណ្ឌសម្រាប់កិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាពរវាងរុស្ស៊ី និងអ៊ុយក្រែនការឈប់បាញ់គ្នាក្នុងពេលឆាប់ៗ និងកិច្ចព្រមព្រៀងសន្តិភាពហើយបានអំពាវនាវឱ្យភាគីទាំងពីរបញ្ចប់ជម្លោះ និងសម្រេចបាននូវ សន្តិភាពស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។

លោក Zhao Lijian បានសង្កត់ធ្ងន់ថាក្រោមបរិបទបច្ចុប្បន្នសហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់នូវការរួបរួម ជាជាងការបំបែកបំបាក់ត្រូវការ លទ្ធិប្រជាធិបតេយ្យជាជាងអនុត្តរភាពធ្វើការពិគ្រោះពិភាក្សា ជាជាងការដាក់ទណ្ឌកម្មដោយឯកតោភាគី ត្រូវមានឯករាជ្យភាពជាជាងការ ចូលភាគីណាមួយដើម្បីរួមគ្នាជំរុញឱ្យបញ្ចប់ជម្លោះ និងទទួលបានសន្តិភាពក្នុងពេលឆាប់ៗ៕