(ម៉ង់រ៉េអាល់)៖ រដ្ឋាភិបាលកាណាដា កំពុងពិនិត្យលើសំណើរបស់ក្រុមហ៊ុន ម៉ូដឺណា (Moderna) ដើម្បីអនុម័តលើវ៉ាក់សាំងបង្ការ COVID-19 សម្រាប់លើកុមារដែលមានអាយុចាប់ពី៦ខែ ដល់អាយុ ៥ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

លោកស្រី ប៉ាឌ្រីស៊ីយ៉ា ហ្គតធៀ (Patricia Gauthier) អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Moderna ក្នុងប្រទេសកាណាដា បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានមួយថា សំណើនេះត្រូវបានដាក់ទៅកាន់ក្រសួងសុខាភិបាល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលក្រសួង បញ្ជាក់ថាកំពុងធ្វើការត្រូតពិនិត្យ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Moderna បានស្នើសុំឱ្យនិយតករសហរដ្ឋអាមេរិក អនុម័តលើវ៉ាក់សាំង COVID-19 របស់ខ្លួន សម្រាប់កុមារអាយុក្រោម ៦ឆ្នាំ ដែលនឹងធ្វើឱ្យវាក្លាយជាវ៉ាក់សាំងដំបូងគេប្រឆាំងនឹងមេរោគនេះសម្រាប់ក្រុមកុមារមានអាយុ ៥ឆ្នាំ៕