(ន័រវេស)៖ ប្រទេសន័រវេសសម្រេចបិទព្រំដែនរបស់ខ្លួន ចំពោះរថយន្តដឹកទំនិញ និងកំពង់ផែសម្រាប់រាល់កប៉ាល់រុស្ស៊ីទាំងអស់ លើកលែងតែទូកនេសាទតែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសន័រវេស លោកស្រី Anniken Huitfeldt បាននិយាយថា «យើង កំពុង បង្ហាញ កញ្ចប់ ទណ្ឌកម្ម សហភាព អឺរ៉ុប លើក ទី ប្រាំ ក្នុង ប្រទេស ន័រវេស។ នេះមានន័យថា យើងកំពុងបិទច្រកត្រួតពិនិត្យ Storskog ចំពោះការដឹកជញ្ជូនទំនិញភ្លាមៗតែម្តង»។

លោកស្រី Huitfeldt បានបញ្ជាក់ថា រដ្ឋាភិបាលន័រវេសក៏នឹងហាមឃាត់ការនាំចូលសារធាតុគីមីមួយចំនួនពីសហព័ន្ធរុស្ស៊ីផងដែរ។ ការលើកលែងនឹងអនុវត្តចំពោះតែប្រជុំកោះ Svalbard ប៉ុណ្ណោះ៕