(ប៉េកាំង)៖ ទុកប្រជាជនក្នុងចិត្ត គិតគូរដល់ប្រជាជនក្នុងគ្រប់កាលៈទេសៈ ប្រើពាក្យសមញ្ញានិយាយជាមួយប្រជាជន និងខិតខំដើម្បីប្រជាជន ---- មនោសញ្ចេតនារបស់លោក Xi Jinping ចំពោះប្រជាជនមានប្រភពមកពី បទពិសោធន៍រីកលូតលាស់ដ៏ពិសេសពិសាលរបស់លោក ដែលប្រកបដោយភាពវេទនាជូរចត់។

ឆ្នាំ១៩៧៥ លោកXi Jinping បានជាប់អហារូបករណ៍ទៅរៀន នៅសកលវិទ្យាល័យ Tsinghua ប្រទេសចិន។ ដល់ថ្ងៃដែលលោក ចាកចេញពីភូមិទៅរៀន អ្នកភូមិទាំងអស់បានឈរជាជួរដើម្បីជូនដំណើរគាត់ អ្នកភូមិជាច្រើនបានយំដោយមិនដាច់អាល័យ ហើយបានដើរទៅជាមួយគាត់រហូត ប្រជាកសិករបានសរសេរឃ្លាមួយថា «លេខាដ៏ល្អរបស់ជនក្រីក្រ» ដែលបានដាក់ស៊ុមយ៉ាងស្អាត ជូនលោក ដើម្បីបង្ហាញពីការកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះគាត់។

បន្ទាប់ពីបានចាកចេញពីតំបន់ខាងជើងរបស់ខេត្ត Shanxi លោក Xi Jinping នៅតែយកចិត្តទុកដាក់ ចំពោះប្រជាជននៅទីនោះនៅឡើយ។ លោកបានជួយរៀបចំបញ្ជួនអគ្គិសនីដល់ភូមិ សង់ស្ពាន ជួសជុលសាលាបឋមសិក្សាទៀតផង។ ពេលលោកធ្វើជាលេខាបក្សទីក្រុង Fuzhou ខេត្តFujian លោកនៅបានត្រឡប់ទៅភូមិ Liangjiahe វិញ ដើម្បីសួរសុខទុក្ខអ្នកភូមិតាមផ្ទះនីមួយៗ។ លោកXi Jinpingបាននាំថវិកាជូនចាស់ៗក្រីក្រ យកកាបូបសៀវភៅថ្មី សម្ភារៈសិក្សានិងនាឡិកាសម្រាប់ដាក់ម៉ោងរោទិ៍ចូលរៀនឱ្យក្មេងៗ។ ពេលលោកXi Jinping បានកាន់តំណែងជាថ្នាក់ដឹកនាំខេត្ត Fujian ហើយ លោកនៅតែនឹករលឹកដល់អ្នកភូមិដដែល ពេលដឹងថាមានបងប្អូនកសិករឈឺធ្ងន់ គាត់បានចេញលុយរបស់ខ្លួនទាំងអស់ មកទទួលមិត្តភក្តិនេះទៅខេត្ត Fujian ដើម្បីព្យាបាលជំងឺជូនគាត់៕