(ប៉េកាំង)៖ ថ្ងៃទី២២ ខែមេសា សិក្ខាសាលា ក្រោមប្រធានបទ «ការសិក្សានិងអនុវត្តឱ្យស៊ីជម្រៅនូវអនុសាសន៍សំខាន់របស់លោក Xi Jinping សកម្មភាពអំណានសម្រាប់សមាជិក CPPCC» នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន CPPCC បានបើកធ្វើនៅក្រុងប៉េកាំង អនុសាសន៍សំខាន់របស់លោក Xi Jinping ត្រូវបានផ្សព្វផ្សាយនៅក្នុងសិក្ខាសាលា។

លោក Wang Yang ប្រធាន CPPCC បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។ លោក Wang Yang បានថ្លែងថា អនុសាសន៍សំខាន់របស់លោក Xi Jinping បានឆ្លើយតបយ៉ាងជ្រាលជ្រៅនូវសំណួរសំខាន់ៗ ដូចជា ហេតុអ្វីបានជាសមាជិក CPPCC គួរអានសៀវភៅ តើសមាជិក CPPCC គួរអានសៀវភៅដោយរបៀបណា និងការអានត្រូវទទួលបានប្រសិទ្ធភាពអ្វីជាដើម ហើយបានចង្អុលបង្ហាញទិសដៅយ៉ាងច្បាស់លាស់ និងដាក់បញ្ចូលកម្លាំងចលចរយ៉ាងខ្លាំងដល់ការអានរបស់សមាជិក។

ពីរឆ្នាំកន្លងមកនេះ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានអនុវត្តយ៉ាងហ្មត់ចត់នូវស្មារតី នៃអនុសាសន៍សំខាន់របស់លោក Xi Jinping រៀបចំសកម្មភាពអំណានយ៉ាងសកម្មសម្រាប់សមាជិក និងបង្កើតក្រុមអានសរុបចំនួន៩៦ ក្រុម និងសមាជិកសរុបចំនួន ២១០៤ នាក់នៃ CPPCC ដែលមកពីចំនួន៣៤ វិស័យបានភ្ជាប់ចូលគេហទំព័រ «បណ្ណាល័យ CPPCC » ដើម្បីអានសៀវភៅ និងផ្លាស់ប្តូរមតិយោបល់ ហើយចំនួន នៃបញ្ចេញមតិលើសពី ៤៧ ម៉ឺនប្រយោគ ចំនួននៃការចូលទស្សនាគេហទំព័ររបស់សមាជិកលើសពី ២៦២ម៉ឺននាក់៕