(ប៉េកាំង)៖ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៤ ខែមេសា សកម្មភាពអបអរទិវាអវកាសចិនឆ្នាំ២០២២ បានប្រារព្ធធ្វើតាមអនឡាញ។

តាមព័ត៌មាន ដែលចេញផ្សាយដោយរដ្ឋបាលជាតិអវកាសចិនបានឱ្យដឹងថាឆ្នាំ២០២២ ការងារអវកាសរបស់ចិនគឺ «មមាញឹក» ដដែលស្ថានីយអវកាសចិន នឹងបញ្ចប់ការកសាងលើគន្លងតារាវិថី ភារកចិ្ចរុករកភពព្រះចន្ទ និងភារកិច្ចរុករកផ្កាយព្រះគ្រោះតូចៗនឹងចាប់ផ្តើម ពោលគឺការរុករកទីអវកាស របស់ប្រទេសចិននឹងបោះជំហានថ្មីទៀត។

តាមការលើកឡើងបានដឹងថា ចិននឹងចាប់ផ្តើមជាផ្លូវការនូវដំណាក់កាលទី៤ នៃវិស្វកម្មរុករកភពព្រះចន្ទនៅឆ្នាំនេះ អវកាសចិននឹងបន្តឈានចូល លំដាប់ឈានមុខលើពិភពលោក និងបំពេញតម្រូវការយុទ្ធសាស្ត្រជាតិសំខាន់ៗផ្នែកអវកាស ក្រៅពីនេះនឹងបាញ់បង្ហោះយានអវកាស រុករកភពព្រះចន្ទ Chang`e-6, Chang`e-7 និងChang`e-8 ធ្វើតេស្តបច្ចេកវិទ្យាគន្លឹះ និងការកសាងស្ថានីយ៍សិក្សាស្រាវជ្រាវ អំពីបច្ចេកវិទ្យាអន្តរជាតិលើភពព្រះចន្ទ៕