(ប៉េកាំង)៖ សន្និបាតអានសៀវភៅប្រជាជនទាំងមូលលើកទី១ បានសម្ពោធបើកនៅក្រុងប៉េកាំងនាថ្ងៃទី២៣ ខែមេសា។ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ។

លោក Xi Jinping បានលើកឡើងក្នុងសារលិខិតថា ការអានសៀវភៅ គឺជាមធ្យោបាយសំខាន់សម្រាប់មនុស្សជាតិទទួលបានចំណេះដឹង បង្កើន ប្រាជ្ញានិងបង្កើនសីលធម៌ អាចបំផុសគំនិតមនុស្ស និងកសាងឧត្តមគតិ។ ប្រជាជាតិចិនផ្តើមគំនិតឱ្យអានសៀវភៅតាំងពីបុរាណកាលមក បន្តវេនស្មារតីប្រជាជាតិចិន និងបង្កើតចរិតជឿជាក់លើខ្លួនឯង ខិតខំតស៊ូរបស់ប្រជាជនចិន។

លោក Xi Jinping សង្ឃឹមសមាជិកបក្សនិងកម្មាភិបាលដ៏ច្រើនកុះករអាចនាំមុខអានសៀភៅ និងរៀនសូត្រ សង្ឃឹមកុមារៗអាចមានទំលាប់ អានសៀវភៅដោយសប្បាយរីករាយ និងធំធាត់ឡើងដោយបរិសុទ្ធ សង្ឃឹមថាសង្គមទាំងមូលសុទ្ធតែចូលរួមអានសៀវភៅ ដោយបង្កើតជា បរិយាកាសស្រឡាញ់ការអានសៀវភៅ អានសៀវភៅល្អនិងពូកែអានសៀវភៅ៕