(បែរឡាំ)៖ នៅមុនសង្រ្គាមផ្ទុះឡើង, ទីក្រុង Mariupol របស់អ៊ុយក្រែនដែលមានប្រជាជនរស់នៅជាង ៤៤០,០០០នាក់ ត្រូវបានគេស្គាល់ថា ជាទីកម្សាន្ត និងសម្រាកលំហែរកាយដ៏មានប្រជាប្រិយភាពមួយនៅអឺរ៉ុប។

ប៉ុន្តែ ទីក្រុងកំពង់ផែភាគខាងត្បូងមួយនេះស្ថិតនៅក្នុងតំបន់សមុទ្រអាហ្សូវ (Azov) បានទទួលរងការបំផ្លិចបំផ្លាញស្ទើរគ្មានសល់ ដោយសារតែ សង្រ្គាមរបស់លោក ពូទីន ដែលលោកខាងលិចចាត់ទុកថាជាការឈ្លានពាន។ ចំណែកឯ កងទ័ពអ៊ុយក្រែននៅក្នុងរោចក្រ Azovstal នៅតែមិនព្រមទម្លាក់អាវុធសុំចុះចាញ់ រីឯរុស្ស៉ីនៅតែបន្តផ្លោងគ្រាប់ឥតល្ហែរ បើទោះជាលោក ពូទីនបានប្រកាសពីជ័យជម្នះក្នុងការរំដោះទីក្រុង នេះក៏ដោយ។

ខាងក្រោមនេះគឺជាកម្រងរូបភាពបង្ហាញពីទិដ្ឋភាពរបស់ទីក្រុង Mariupol នៅមុន និងក្រោយសង្រ្គាមផ្ទុះឡើង៖