(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។

១៖ រុស្ស៉ីគ្រោងដាក់ពង្រាយ មីស៉ីលផ្លោងនុយក្លេអ៊ែរស៊េរីថ្មី Sarmat កំលុងចុងឆ្នាំនេះ។

២៖ ចិនបញ្ចេញរូបភាពថ្មីៗនៃភពផែនដី ថតពីស្ថានីយអវកាសរបស់ខ្លួន។

៣៖ រុស្ស៉ីទទួលស្គាល់ថា មានអ្នកស្លាប់និងបាត់ខ្លួន ក្រោយលិចនាវាចម្បាំង Moskva ខណៈគ្រួសារជនរងគ្រោះ កំពុងរង់ចាំចម្លើយ។

៤៖ នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសថា នឹងបើកស្ថានទូតឡើងវិញនៅអ៊ុយក្រែន នាសប្តាហ៍ក្រោយ។

៥៖ រុស្ស៉ីមានគោលដៅគ្រប់គ្រងតំបន់ដុនបាស់ទាំងស្រុង រួមជាមួយតំបន់ភាគខាងត្បូងអ៊ុយក្រែន កំលុងដំណាក់កាលទី២ នៃប្រតិបត្តិការយោធារបស់ខ្លួន។

៦៖ អាមេរិកព្រមានពីផលវិបាកធ្ងន់ធ្ងរ បើចិនហ៊ានបង្កើតវត្តមានយោធាអចិន្រៃយ៍ នៅប្រទេសសូឡូម៉ុន។

៧៖ ប្រមុខ UN ត្រៀមធ្វើទស្សនកិច្ចទៅកាន់ រុស្ស៉ីនិងអ៊ុយក្រែន នាសប្តាហ៍ក្រោយ។